ខេត្តកណ្ដាល ៖ គូស្នេហ៍អនីតិជនមួយគូបានទៅដេកនៅក្នុងផ្ទះសំណាក់ជាមួយគ្នាមួយយប់ទល់ភ្លឺ និងបានរួមរ័កគ្នាបានសម្រេចចំនួន៣ដងទៀត លុះព្រឹកឡើងពេលទៅរកការងារធ្វើស្រាប់តែត្រូវសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោមហាលាភ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

ប្រភពពីសមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រុស ដា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងជួសជុលម៉ូតូ ។ ចំណែកក្នេងស្រីរងគ្រោះទើបតែមានអាយុ១៣ឆ្នាំ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ប្រភពបន្តថា កន្លងមកក្មេងស្រីរងគ្រោះ និងជនសង្ស័យបានទំនាក់ទំនងស្រឡាញ់គ្នារយ:ពេលប្រហែល១ឆ្នាំកន្លះហើយ ដោយផ្ទះក្មេងស្រីរងគ្រោះនៅជាប់កន្លែងធ្វើការរបស់ជនសង្ស័យ ប៉ុន្តែមិនដែលដើរលេងជាមួយគ្នាទេ ទើបតែនៅថ្ងៃកើតហេតុខាងលើក្មេងស្រីរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យណាត់ជួបគ្នានៅមុខសាលាអន្តរទ្វីបអាមេរិកកាំងក្បែររង្វង់មូលព្រះនរាយណ៍ ហើយបានដើរលេងសួនច្បារមាត់ទន្លេក្រុងតាខ្មៅជាមួយគ្នា រួចក៏ចូលទៅដេករួមភេទជាមួយគ្នានៅក្នុងផ្ទះសំណាក់យីហោមហាលាភរហូតបានសំរេច៣ដង និងដេកនៅទីនោះរហូតទល់ភ្លឺ លុះព្រឹកឡើងម៉ោងប្រហែល៧ព្រឹកទើបនាំគ្នាទៅរកការងារធ្វើនៅផ្ទះអ៊ុតសក់ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពបានឲ្យដឹងទៀតថា ដោយបាត់កូនមិនឃើញទៅផ្ទះវិញ អាណាព្យាបាលក្មេងស្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសំរេចចំនួន៣ដងនៅផ្ទះសំណាក់ខាងលើពិតប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់គ្នា ពុំមានការបង្ខិតបង្ខំឡើយ ៕
ប្រភព ៖ khmerload.com

Post a Comment (0)