តើអ្នកដឹងថាស្លឹកត្របែកមានសារៈប្រយោជន៏ដល់អ្នកខ្លាំងប៉ុនណា??? ត្របែក គឺសម្បូរទៅដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ដល់សុខភាពស្បែកនិងសក់របស់អ្នក។ សារធាតុចិញ្ចឹមដែលទាំងអស់នេះ មានឥទ្ធិពលវិជ្ជមានលើ សរីរាង្គនៅក្នុងរាងកាយរបស់អ្នក។ ត្របែកគឺសម្បូរទៅដោយវីតាមីន B ដែលធ្វើឱ្យវាមានអត្ថប្រយោជន៍ខ្ពស់ធ្វើអោយសក់ដុះក្រាស់ល្អនិងការថែរក្សាសក់របស់អ្នកមានសុខភាពល្អ។ វីតាមីន B3, B5, និង B6 ធ្វើឱ្យស្បែករបស់អ្នកមើលទៅភ្លឺថ្លា និងវីតាមីន B2 អាចជួយក្នុងការជួសជុលកោសិកានិងជាលិកា។ វាគឺដោយសារតែស្លឹកត្របែកមានសារធាតុចិញ្ចឹមជាច្រើនយ៉ាងនេះហើយ ទើបគេប្រើត្របែកធ្វើជាគ្រឿងផ្សំ បញ្ចូលទៅក្នុងផលិតផលថែរក្សាសក់និងស្បែក។

ស្លឹកត្របែកមានសារៈប្រយោជន៏ដូចជា៖
១.ជួយព្យាបាលសក់ជ្រុះ និង បណ្ដុះសក់៖ បេះស្លឹកត្របែកយកទៅដាំជាមួយទឹកមួយលីត្រ (ទុកវាអោយពុះរយៈពេលពី១៥ទៅ២០នាទី)។បន្ទាប់មកទុកអោយត្រជាក់ រួចយកមកលាបលើស្បែកក្បាលនិងម៉ាស្សាថ្នមៗលើសក់។ ការប្រើទឹកនៃស្លឹកត្របែកឆ្អិនគឺជួយកាត់បន្ថយការជ្រុះសក់ និងអ្វើអោយសក់ក្រាស់ ព្រោះអនុភាពនៃទឹកស្លឹកត្របែកជួយអោយសក់រឹងមាំ និងភ្លឺចែងចាំង ។
២.ព្យាបាលការឈឺក្រពះ, មួលនិងរាគ៖ ស្លឹកត្របែកមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ។ នៅពេលដែលអ្នកយកស្លឹកត្របែកដែលដាំឆ្អិនទៅទទួលទាន វានឹងជួយដោះស្រាយបញ្ហានានាដូចជា ព្យាបាលការឈឺក្រពះ, មួលនិងរាគ។
៣.ជួយសុខភាពមាត់ធ្មេញ៖ ការទំពារស្លឹកត្របែកអាចជួយក្នុងការលើកកម្ពស់សុខភាពមាត់ធ្មេញ វាអាចទប់ស្កាត់ការឈឺធ្មេញ, អញ្ចាញធ្មែញរលាកនិងឈឺជាដើម។
៤.ជួយកាតបន្ថយ LDL និងជាតិស្ករដែលលើសក្នុងឈាម៖ ការផឹកទឹកតែដែលបានធ្វើពីស្លឹកត្របែកអាចជួយក្នុងការបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលជួយសំរួលដល់ដំណើរការរបស់លំពែង និងធ្វើអោយLDLថយចុះដោយមិនធ្វើអោយមានផងប៉ះពាល់ដល់ HDL។
៥.ព្យាបាលការស្ទះដង្ហើម៖ តែស្លឹកត្របែកមានឥទ្ធិពលជាវិជ្ជមាននៅលើប្រព័ន្ធផ្លូវដង្ហើម។ វាអាចត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺរលាកទងសួតនិងក្អកនិងបន្ថយបញ្ហាការកកស្ទះផ្សេងទៀតផងដែរ៕
ប្រែសម្រួលពី៖ ណែតធើរ៉ល់ឡាយ
ប្រភព ៖ khmerwonder.net

Post a Comment (0)