-កងកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅជាយទីក្រុង Mosul ភាគខាងកើតកាលពីថ្ងៃអង្គារ៍ អំឡុងពេលយុទ្ធនាការរយៈពេល២សប្ដាហ៍ ដើម្បីដណ្ដើមការកាន់កាប់មូលដ្ឋានចុងក្រោយរបស់ពួកជីហាត ក្នុងប្រទេសអ៊ីរ៉ាក់មកវិញ ដោយឈានចូលដល់ដំណាក់កាលថ្មីមួយនៃសង្គ្រាមក្នុងទីក្រុង ។ កាំភ្លើងធំ និងការវាយប្រហារតាមដែនអាកាស បានវាយប្រហារយ៉ាងសន្ធាប់លើទីក្រុងនេះ ដែលមានប្រជាជន១,៥លាននាក់បន្តរស់នៅទីនោះ ហើយពលរដ្ឋនៅភាគខាងកើតនៃតំបន់ al-Quds បាននិយាយថា ក្រុមសកម្មប្រយុទ្ធជ្រុលនិយមស៊ុននី បានវាយប្រហារតបតវិញយ៉ាងខ្លាំងក្លា ដើម្បីដណ្ដើមការកាន់កាប់ពីយោធាមកវិញ ។ កងកម្លាំងអ៊ីរ៉ាក់ កងកម្លាំងសន្តិសុខ ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត និងឃឺដ peshmerga បានវាយសម្រុកលើខ្សែបន្ទាត់ជួរមុខជាច្រើនកន្លែង ដើម្បីឆ្ពោះទៅកាន់ទីក្រុង Mosul ដោយមានការគាំទ្រពីកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក និងកងកម្លាំងដែនអាកាស ។ អង្គភាពកងកម្លាំងពិសេស សម្រុកចូលពីភាគខាងកើត យ៉ាងលឿនបំផុត ។
ពលរដ្ឋនៅក្នុងទីក្រុងនេះបានប្រាប់ទៅកាន់ Reuters តាមទូរស័ព្ទថា ពួកគេបានលឺសម្លេងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា តាំងពីពេលថ្ងៃលិច ៕

ប្រភព ៖ vd7news.com
ពលរដ្ឋនៅក្នុងទីក្រុងនេះបានប្រាប់ទៅកាន់ Reuters តាមទូរស័ព្ទថា ពួកគេបានលឺសម្លេងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា តាំងពីពេលថ្ងៃលិច ៕

ប្រភព ៖ vd7news.com
Post a Comment (0)