នាពិធីបិទការប្រកួតដណ្តើមជើងឯកកីឡាតេក្វាន់ដូក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១នៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី៣០ ខែតុលា លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានខ្សែក្រវាត់ខ្មៅតេក្វាន់ដូ។ ខ្សែក្រវាត់របស់លោកត្រូវបានបំពាក់ដោយលោក ឆយ យ៉ុងសុក គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានសរសេរអបអរសាទររដ្ឋមន្ត្រីខ្លួនដែលបានខិតខំព្យាយាមហ្វឹកហាត់ រហូតអាចប្រឡងជាប់ឋានៈខ្សែក្រវាត់ខ្មៅតៃក្វាន់ដូជាស្ថាពរ បើទោះបីជាលោកមានកម្មវិធីប្រចាំថ្ងៃដ៏មមាញឹកក៏ដោយ។
ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ បានគូសសរសេរថា៖ «ឯកឧត្តម ហង់ ជួនណារ៉ុន មិនត្រឹមតែដឹកនាំវិស័យអប់រំ និងកីឡាទេ គាត់ថែមទាំងចូលរួមអនុវត្តថែមទៀត ។ ខេមរសហព័ន្ធ តេក្វាន់ដូ និងក្រុមគ្រួសារតេក្វាន់ដូ មានកិត្តិយសក្រៃលែង ដែលមានឯកឧត្តមជារដ្ឋមន្រី្ត និងជាប្រធានសហព័ន្ធផងនោះ» ។
ប្រភព ៖ thmeythmey.com

Post a Comment (0)