A place where you need to follow for what happening in world cup

HOT NEWS

Liverpool ឈ្នះដល់ដី Spur មែន តែត្រូវបាត់បង់កីឡាករម្នាក់

0 107

- Advertisement -

ទីបំផុត ក្រុមការពារតំណែងជើងឯក Liverpool បានបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួនក្នុង ៥ប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League ដោយអាចយកឈ្នះក្រុម Tottenham Hotspur ១-៣ កាលពីយប់មិញនេះ។

យ៉ាងណាក្ដី ក្រុមដឹកនាំដោយលោក Jurgen Klopp ក៏កំពុងជួបបញ្ហាកីឡាករជាបន្ដផងដែរ ដោយខែ្សបម្រើ Joel Matip ដែលសព្វថៃ្ងត្រូវបានលោកដាក់ឲ្យលេងជាខែ្សការពារកណ្ដាល ក្រោយកំពុងមានបញ្ហាកីឡាករ ពេលនេះត្រូវបានរងរបួស ប្ដូរចេញអំឡុងតង់ទី១។

ក្រោយចប់ការប្រកួត Klopp បាននិយាយពាក់ព័ន្ធនឹងបញ្ហាកីឡាកររងរបួស៖ «យើងអាចសម្រៃឃើញថា យើងកំពុងគិតគ្រប់យ៉ាង។ វាពាក់ព័ន្ធនឹងការធើ្វរឿងដ៏ត្រឹមត្រូវ។ យើងត្រូវស្វែងរកកីឡាករដ៏ច្បាស់មួយ»៕

Leave A Reply

Your email address will not be published.