A place where you need to follow for what happening in world cup

HOT NEWS

អែម សុវណ្ណារី ទម្លាយថា៖ «គោលដៅឆ្នាំ២០២១ របស់ខ្លួន កើតឡើងបណ្តើរៗហើយ»

0 116

- Advertisement -

អាមេរិក៖ បន្ទាប់ពីមិនបានឡើងប្រកួតកាលពីឆ្នាំ២០២០ កីឡាការិនីខ្មែរ-អាមេរិក បានបង្ហាញគោលដៅសំខាន់របស់ខ្លួនប្រចាំឆ្នាំ២០២១។

សុវណ្ណារី ឲ្យដឹងថា គោលដៅសំខាន់ទាំងនោះបានកើតមានបណ្តើរៗហើយ ហើយរំពឹងថា នឹងកើតមានឲ្យសមតាមបំណងថែមទៀតម្រាប់រយៈពេលដែលនៅមាននៅច្រើនខែក្នុងឆ្នាំថ្មីនេះ។ «មែនទែនទៅ សម្រាប់អាជីពប្រដាល់របស់ខ្ញុំតាំងពីដើមមកគឺបានឡើងប្រកួតតែម្តងប៉ុណ្ណោះក្នុងមួយៗឆ្នាំ។ ខ្ញុំមិនចង់ប្រកួតតែម្តងក្នុងមួយឆ្នាំទេ គឺហោចណាស់ក៏ចាប់ពីពីរប្រកួតឡើងក្នុងមួយឆ្នាំ។» កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារីបានប្រាប់ឲ្យដឹង។ «សម្រាប់ឆ្នាំ២០២១ នេះ គោលបំណងរបស់ខ្ញុំគឺធ្វើយ៉ាងណាឲ្យរវល់ច្រើនជាងឆ្នាំមុនៗ ហើយយ៉ាងហោចណាស់ក៏បានឡើងប្រកួតពីរដង។»

ទើបតែចូលខែទី១ នៃឆ្នាំ២០២១ ប៉ុណ្ណោះ អែម សុវណ្ណារី ទទួលបានឱកាសឡើងប្រកួតដែលនេះជាគោលបំណងរបស់នាងបានកើតមានបណ្តើរៗហើយ។ នាងត្រូវតទល់ជាមួយនឹងកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

Choi Jeong Yun បានប្រកួតឈ្នះ ២លើកជាប់គ្នានៅសង្វៀនក្នុងប្រទេសកំណើត។ លើកទី១ នាងបានផ្តួលមិត្តរួមជាតិ Jiyeon Lee ដោយកណ្តាប់ដៃក្នុងទឹកទី១ និងលើកទី២ បានប្រើក្បាច់ឃ្លេឲ្យមិត្តរួមជាតិ Young Joo Lee ឲ្យចុះចាញ់ក្នុងទឹកទី១។

ការប្រកួតនៅសង្វៀន ONE កីឡាការិនី Choi Jeong Yun បានចាញ់កីឡាការិនីប្រេស៊ីល Maira Mazar នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុងទឹកទី៣កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

អែម សុវណ្ណារី បានបង្ហើបឲ្យដឹងពីគោលដៅសំខាន់មួយទៀតក្នុងឆ្នាំថ្មីនេះថា ក្រៅពីអាជីពប្រដាល់គុនចម្រុះដែលកំពុងមានឈ្មោះប្រកួតនៅស្ថាប័នអន្តរជាតិ ONE Championship នាងសង្ឃឹមអភិវឌ្ឍជំនាញជឺជីតស៊ូកាន់តែល្អប្រសើរថែមទៀត។ «នៅឆ្នាំ២០២១នេះ ខ្ញុំក៏ចង់សម្រេចបាននូវខ្សែក្រវាត់ជឺជីតស៊ូកម្រិតពណ៌ស្វាយ។» នេះជាការបញ្ជាក់របស់ សុវណ្ណារី។

អែម សុវណ្ណារី មានឈាមជ័រជាខ្មែរដែលកើតនៅក្រុង ឡុងប៊ិច ស្ថិតនៅតំបន់ប្រជុំជន Los Angeles នៃរដ្ឋកាលីហ្វ័ញ្ញ៉ា សហរដ្ឋអាមេរិក៕

Leave A Reply

Your email address will not be published.