A place where you need to follow for what happening in world cup

HOT NEWS

បឹងកេត ស្ថិតនៅពូល G ខណៈវិសាខា អាចនឹងស្ថិតនៅពូល H នៃពាន AFC Cup 2021

0 93

- Advertisement -

ម៉ាឡេស៊ី៖ ម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា ក្លិបបឹងកេត នឹងត្រូវស្ថិតនៅពូល G ជាមួយក្រុមខ្លាំងដល់ទៅ៣ពីតំបន់អាស៊ានដូចគ្នា ខណៈក្លិបវិសាខា នឹងត្រូវស្ថិតក្នុងពូល H (បើឆ្លងផុតវគ្គជម្រុះ) សម្រាប់ការប្រកួតក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ​ឆ្នាំ២០២១ (AFC Cup 2021)។

​ការ​ចាប់​ឆ្នោត​ដែលបានធ្វើនៅ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ មុន​នេះ​បន្តិច ​បង្ហាញថា បឹងកេត ​ស្ថិត​នៅ​ពូល​ G ជា​មួយ​ក្រុម​ Hanoi (វៀតណាម) Bali (ឥណ្ឌូនេស៊ី) ​និង​ ក្រុមឈ្នះវគ្គជម្រុះរវាង ឡាវ (Lao Toyota) ឬព្រុយណេ (Kasuka) ឬ Hanthawady United របស់មីយ៉ាន់ម៉ា។

ដោយឡែកសម្រាប់ ក្លិបវិសាខា H ដែលត្រូវធ្វើការប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិននោះ ប្រសិនបើគេឆ្លងផុត នោះនឹងត្រូវចូលទៅក្នុងពូល H ជា​មួយ​ក្រុម​ Kedah (ម៉ាឡេស៊ី) Lion City Sailor (​សិង្ហបុរី) ​និង​ Saigon (វៀតណាម)។

ការ​ប្រកួត​​​​វគ្គចែកពូល ដោយសារវិបត្តិកូវីដ-១៩ នឹង​​ចាប់​ផ្ដើម​នា​ខែ​មិថុនា​ តាមរូបមន្តវិលជុំសន្សំពិន្ទុតែមួយជុំប៉ុណ្ណោះ ហើយធ្វើនៅទឹកដីកណ្ដាល សរុបស្មើ​ ៣ប្រកួត ពោលគឺនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត។

ដោយឡែក វិសាខា នឹងត្រូវឆ្លងកាត់ការប្រកួតក្នុងវគ្គជម្រុះចំនួន ២វគ្គ ដើម្បីអាចបានកៅអីឡើងទៅវគ្គចែកពូល ដោយដំបូងត្រូវជួបជាមួយក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United ក្នុងវគ្គជម្រុះបឋម – ជុំទី២ (Preliminary stage – Round 2) នៅថ្ងៃទី២៨ ខែមេសា ហើយបើសិនជាឈ្នះទើបឡើងទៅជួបក្រុមរបស់ឥណ្ឌូនេស៊ី Persipura Jayapura ក្នុងវគ្គជម្រុះជុំចុងក្រោយ (Play-off stage) នៅថ្ងៃទី១៩ ខែឧសភា។

គួររំលឹកផងដែរថា​ ឆ្នាំ​២០២០​​ ​នៃពានរង្វាន់ដដែលនេះ គឺពុំអាចរកឃឃើញក្រុមជើងឯកឡើយ ដ្បិតទើបដំនើរការប្រកួតបាន ៣ប្រកួត ហើយក៏មានការំខានដោយសារជំងឺកូវីដ-១៩ ទើបសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចលុបចោលតែម្ដង៕

Leave A Reply

Your email address will not be published.