A place where you need to follow for what happening in world cup

HOT NEWS

អ្នកគាំទ្រ Man Utd លើកចំណុចមួយជាបញ្ហាធំ ក្នុងចំណោមបញ្ហាធំៗជាច្រើនរបស់ Ole ក្រោយចាញ់យប់មិញ

0 122

- Advertisement -

អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានលើកនូវចំណុចមួយជាបញ្ហាធំរបស់អ្នកដឹកនាំ Ole Gunnar Solskajre ដែលបញ្ហាធំនោះគឺអ្នកចាំទី David De Gea។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញនេះ ត្រូវបានគេចាត់ទុកជាវីរបុរសរបស់ក្លឹប ដែលលេងបានអស់ពេលជិត១ទសវត្សរ៍ហើយ ប៉ុន្ដែរូបគេមិនសូវជាមានទម្រង់លេងល្អប៉ុន្មាននោះទេ នាប៉ុន្មានរដូវកាលចុងក្រោយនេះ។

សម្រាប់គ្រាប់បាល់ដែលរបូតដំបូងទល់នឹង Sheffield កាលពីយប់មិញនេះ De Gea មិនបានបង្ហាញជំហរឲ្យរឹងមាំក្នុងប្រអប់របស់ខ្លួនឡើយ នាពេលដែលបាល់ហោះត្រូវដែលក្រោះចូលពីជ្រុងឡើយ។

គ្រាប់បាល់របូតទី២ គឺនៅពេលដែល De Gea មិនបានទាត់បាល់ចោលចេញពីតំបន់របស់ខ្លួន ខណៈបូករួមទាំងខែ្សការពារមិនមានទម្រង់លេងល្អផងនោះ ទើបធើ្វឲ្យ Man Utd ចាញ់ការប្រកួត៕

ប្រភព៖ Mirror