អតីត​ជម្រើស​ជាតិ​អាហ្សង់ទីន​ម្នាក់​ថា Messi នឹង​អាច​ជួយ PSG លើ​ពាន UCL

 អតីត​ជម្រើស​ជាតិ​អាហ្សង់ទីន​​លោក Juan Roman Riquelme ជឿ​ថា Lionel Messi នឹង​អាច​ជួយ PSG ឈ្នះ​ពាន Champions League ហើយ​ត្រឡប់​មក​ចូល​និវត្តន៍​នៅ Barcelona។


Messi បាន​ចាកចេញ​ពី​កីឡដ្ឋាន Nou Camp ក្រោយ​ចំណាយ​ពេល​លេង​អស់​១៧​ឆ្នាំ បន្ទាប់​ពី​កុងត្រា​របស់​គេ​អស់​ជាមួយ​ក្លឹប។ ប៉ុន្តែ​លោក Juan Roman ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្លឹប Boca Juniors យល់​ឃើញ​ថា ថ្ងៃ​ណា​មួយ Messi នឹង​វិល​មក​កាន់ Barca វិញ​ ហើយ​បញ្ចប់​អាជីព​នៅ​ទី​នោះ។


Juan Roman៖ “ខ្ញុំ​សង្ឃឹម​ថា Messi បន្ត​រីករាយ​នៅ Paris។ ខ្ញុំ​មិន​ដឹង​ថា​វា​ប្លែក​បែប​ណា​ទេ ប៉ុន្តែ​ពួក​យើង​នឹង​រំភើប​បាន​ឃើញ​​គេ​លេង​ជាមួយ Mbappe និង Neymar។ ប្រសិន​បើ​ពួក​គេ (PSG) មិន​ឈ្នះ UCL ពេល​នេះ​ទេ ពួក​គេនឹង​មិន​ឈ្នះនៅ​ពេល​ខាង​មុខ​ឡើយ។ ខ្ញុំ​គិត​ថា Messi នឹង​ឈ្នះ Champions League ជាមួយ PSG ហើយ​ត្រឡប់​មកចូល​និវត្តន៍​នៅ Barcelona”។


Previous Post Next Post