ក្តៅ! សម្ដេច ហ៊ុន សែន ចេញបទបញ្ជាបិទការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ចាប់ពីយប់នេះតទៅ

ភ្នំពេញ:នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
យ៉ាងណាមិញការសម្រេចចេញបញ្ជារបស់សម្ដេច បែបនេះគឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19​​ ដែលកាលពីថ្មីៗនេះគ្រូពេទ្យជំនាញចិន បានព្រមានដល់កម្ពុជា បើមិនអាចទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងពេលវេលាចូលឆ្នាំខាងមុខនេះទេ កម្ពុជានឹងអាចជួបការរាតត្បាតជាសហគមន៏ដូចប្រទេសអ៊ីតាលី បារាំង អាមេរិក អង់គ្លេសជាដើម ៕
ដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមប្រិយមិត្តអញ្ជើញអានសេចក្ដីប្រកាស​ ដូចខាងក្រោម៖

Previous Post Next Post