WHO​៖ ថ្នាំមួយប្រភេទត្រូវបានដាក់ក្នុងការសាកល្បងដើម្បីវាយតម្លៃពីការព្យាបាលជំងឺCovid-19

មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយថាថ្នាំ Chloroquine ដែលជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ជាជំរើសតែមួយ ដែលត្រូវបានគេដាក់បញ្ចូលក្នុងការសាកល្បង នៅឯគ្លីនិកពិភពលោកដ៏ធំមួយ ដើម្បីវាយតម្លៃពីការព្យាបាលជំងឺCovid-19។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន Chanel News Asia នាពេលថ្មីៗនេះ។


ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីការប្រកាសដោយលោកប្រធានាធិបតី Trump កាលពីសប្តាហ៍មុនថា រដ្ឋបាលស្បៀងអាហារ និងឪសថអាមេរិកបានអះអាំងពីអនុភាពថ្នាំ Chloroquine ដ៍មានឥទ្ធិពលខ្លាំង ក្នុងការព្យាបាលជំងឺមេរោគនេះ ហើយលទ្ធផលព្យាបាលដំបូងមានប្រសិទ្ធភាពគួរអោយកត់សំគាល់។ 
តែលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃច័ន្ទថាបច្ចុប្បន្ន នៅមិនទាន់មានថ្នាំណាអាចព្យាបាលទេ រួមទាំងថ្នាំ Chloroquine នេះផងដែរ ដែលពេលថ្មីៗនេះបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងមេរោគ Covid-19 ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះចំនួនអ្នកឆ្លងជំងឹរលាកផ្លូវដង្ហើមប្រភេទថ្មី ឬCovid-19 នៅទូទាំងពិភពលោកមានសរុបចំនួន​ ៣៥០,៣៥៤ នាក់ និងអ្នកស្លាប់ចំនួន ១៦,០៦៣នាក់។ ក្នុងនោះចំពោះអ្នកដែលបានព្យាបាលជាសះស្បើយមានសរុបចំនួន ៩៦,៦៦៥ នាក់ផងដែរ៕
Previous Post Next Post