ខណៈអ៉ឺរ៉ុបនិងអាមេរិករាលដាលខ្លាំង ចិនព្យាបាល Covid-19 ជាដាច់បាន ១១ខេត្តហើយ

គិតត្រឹមពេលអត្ថបទនេះចេញផ្សាយនៅបណ្ដាប្រទេសអ៉ឺរ៉ុប និងអាមេរិក កំពុងតែមានការរីករាលដាលនៃរោគរាតត្បាត Covid-19 យ៉ាងខ្លាំង ដោយបើតាមការចុះផ្សាយពីសំណាក់ South China Morning Post គ្រាន់តែអ៊ីតាលីម្នាក់ឯងមានករណីឆ្លង ២៧ ៩៨០ករណីបាត់ទៅហើយ។ 

យ៉ាងណាក៏ដោយនៅចិន ដែលជាកន្លែងចាប់ផ្ដើមនៃការផ្ទុះវីរុសមួយនេះ ហាក់មានសភាពធូរស្រាលខ្លាំង ដោយកំណើនអ្នកឆ្លងក្នុងមួយថ្ងៃមិនលើសពី ១០នាក់នោះទេ ខណៈដែលក្រុមគ្រូពេទ្យព្យាបាលអ្នកជម្ងឺជាសះស្បើយជាច្រើនរយអ្នកក្នុងមួយថ្ងៃនេះ។ បើតាមកាសែតចិន Xinhua បានឱ្យដឹងដែរថា ខេត្តធំៗចំនួន ១១នៅចិន ត្រូវបានគេប្រកាសថា លែងមានវត្តមានអ្នកឈឺ ឬវីរុស Covid-19 នេះតទៀតហើយ ក្រោយអ្នកឈឺទាំងនោះជាសះស្បើយ និងចាកចេញពីពេទ្យអស់។ ហើយកាលពីថ្ងៃទី ១៥ខែមីនានេះផងដែរ ខេត្ត Chongqing ត្រូវបានគេដឹងថាជាខេត្តចុងក្រោយបំផុតដែលព្យាបាលអ្នកជម្ងឺឆ្លង Covid-19 ឱ្យលែងមានករណីឆ្លង ឬមានអ្នកឈឺបន្តទៀត៕
Previous Post Next Post