ចិនប្រើក្បួនទាំង ៥ នេះ ប្រើពេលមិនដល់ពីរខែផងជម្ងឺកូវីដ ១៩ ស្ទើរតែរលាយបាត់ពីទឹកដីរបស់ខ្លួន

ជម្ងឺកូវីដ ១៩ ជាជម្ងឺរលាកផ្លូវដង្ហើមថ្មី ដែលផ្ទុះដំបូងនៅចុងឆ្នាំ ២០១៩ នៅក្នុងទីក្រុងវូហានប្រទេសចិន ដែលត្រឹមតែរយៈពេលជាង ២ ខែប៉ុណ្ណោះ ធ្វើអោយប្រជាជនចិនរាប់ម៉ឺនអ្នកបានឆ្លងជម្ងឺដ៏កាចសាហាវ មួយនេះ ។ តែរឿងដ៍អស្ចារ្យមួយគឺរយៈពេលត្រឹមតែជាង ១ ខែប៉ុណ្ណោះប្រទេសចិនអាំទប់ស្កាត់ជម្ងឺកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ដោយក្នុងតំបន់វូហានដែលជាតំបន់រាតត្បាតខ្លាំងនោះ បានក្លាយ ទៅជាតំបន់ ដែលគ្មានអ្នកឆ្លងសូម្បីតែម្នាក់ក្នុងតំបន់របស់ខ្លួន។ 


នេះជាក្បួនទាំង ៥ ដែលចិនប្រើប្រាស់សម្រាប់កម្ចាត់ជម្ងឺកូវីដ ១៩ ក្នុងរយៈពេលតែជាងមួយខែ គ្រប់យ៉ាងប្រែជាល្អស្ទើរតែស្មានមិនដល់៖ 
១.បិទទីក្រុង ៣ ថ្ងៃ
នៅថ្ងៃទី ២៣ ខែមករា រដ្ឋាភិបាលចិនបានបញ្ជាអោយបិទទីក្រុងវូហាន និងបញ្ជាអោយមនុស្សទាំងអស់ នៅក្នុងទីក្រុងមួយនេះត្រូវតែនៅផ្ទះមិនអោយធ្វើចរាចរណ៍ចេញក្រៅទីក្រុងដាច់ខាត។ ការសម្រេចចិត្ត បិទទីក្រុងវូហានក្នុងខណៈពេលនេះជាការសម្រេចចិត្តដ៍ត្រឹមត្រូវមួយ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ ១៩ ព្រោះវាចំជាមួយពេលវេលានៃការប្រារព្ធពិធីចូលឆ្នាំចិនដ៍ធំមួយ របស់ប្រទេសចិន និងចំជាមួយបុណ្យ Chun Yun ដ៍ធំបំផុតរបស់ប្រជាជនចិន ដែលមានប្រជាជន ប្រមាណជា ៣ ពាន់លាននាក់ធ្វើដំណើរ ផ្លាស់ទីនៅក្នុងប្រទេសចិន។ 
២.សហការស្រុះកម្លាំង 
វាមិនមែនជារឿងធម្មតានោះទេ ដែលពលរដ្ឋចិនអាចសាងសង់មន្ទីពេទ្យត្រឹមតែពេល ១០ ថ្ងៃចេញពីដីទទេរ ដែលនេះជាការសហការដ៍អស្ចារ្យមួយរបស់ប្រជាជនចិន ស្របពេលដែលមន្ទីពេទ្យ ទាំងអស់នៅវូហាន ត្រូវបានណែនណាន់តាន់តាប់ទៅដោយអ្នកជម្ងឺកូវីដ ១៩។ រដ្ឋាភិបាលចិនបានស្នើរ សុំកម្លាំងកងទ័ពទាំងអស់នៅក្នុងប្រទេសចិនអោយចេញមកជួយអន្តរាគមន៍សាងសង់មន្ទីពេទ្យមួយ អោយចេញក្នុងរយៈពេល ១០ ថ្ងៃ ដែលនេះគឺជាការសហការដ៍អស្ចារ្យបំផុតរបស់ប្រជាជនចិន ឆ្លើយតបនឹងជម្ងឺកូវីដ ១៩​។
៣.ការដាក់អោយនៅដោយឡែក ១៤ ថ្ងៃ 
អជ្ញាធរចិនបានចេញសេចក្តីប្រកាសមួយអោយប្រជាជនចិន ដែលធ្វើចរាចរណ៍ចូលទៅកាន់ខេត្តថ្មីទាំងអស់ ត្រូវនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ក្នុងនោះរួមមានអ្នកដែលធ្វើដំណើរចេញពីក្រុងវូហាន ប្រទេសចិន អ្នកដែលទើបត្រឡប់មកពីបរទេស ឬអ្នកជិតស្និតជាមួយអ្នកទើបតែត្រឡប់មកពីបរទេស និងអ្នកដែលមានកម្តៅលើសពី ៣៧ អង្សារជាដើម គឺត្រូវតែដាក់អោយនៅដោយឡែករយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានអាក្ការៈ ដើម្បីបង្ការការឆ្លងរីករាលដាលទៅកាន់អ្នកដទៃ។ 
៤.ការគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន
គោលការណ៍សំខាន់មួយរបស់រដ្ឋាភិបាលចិនគឺ មិនអោយចេញពីអាគារដាច់ខាតបើគ្មានដំណឹងពីពត៌មានរបស់ប្រជាជន ពោលគឺមុននឹងចេញទៅក្រៅប្រជាជនត្រូវផ្តល់ដំណឹងទៅអាយអ្នកគ្រប់គ្រងអាគារថា ខ្លួនចេញទៅណា ទៅជួបអ្នកណា សុខភាពរបស់ខ្លួនដូចម្តេចដែរ ដែលនេះគឺជាក្បួនពិសេសមួយ ដែលធ្វើអោយជម្ងឺកូវីដ ១៩ មិនអាចលេងសើចជាមួយប្រទេសចិនបានឡើយ ទោះបីជាប្រទេសនេះមានមនុស្សមរមាញឹកយ៉ាងណាក៏ដោយ។
៥.ធ្វើការពីផ្ទះ 
ប្រទេសចិនមានវាសនាល្អដោយសារតែប្រទេសមួយនេះមានប្រជាជនភាគច្រើនចេះប្របច្ចេកវិទ្យា ក្នុងការរស់នៅប្រចាំថ្ងៃដូចជា ការបញ្ជាទិញទំនិញ ការធ្វើការងារក្នុងការិយាល័យជាដើម ដែលនេះក៏ជាមូលហេតុមួយ នាំអោយប្រជាជនចិនអាចគេរួចពីជម្ងឺកូវីដ ១៩​។ ក្នុងស្ថានភាពកូវីដ ១៩ ប្រជាជនចិនភាគច្រើននាំគ្នាសម្ងំក្នុងផ្ទះ ដោយធ្វើការពីផ្ទះរួមទាំងការដើរផ្សារបញ្ជាទិញទំនិញ និង ការធ្វើការក្នុងការិយាល័យផងដែរ ដែលក្បួនមួយនេះអាចជួយអោយប្រទេសចិនឆ្លងកាត់រឿងដ៍ខ្មៅងងឹតនេះត្រឹម តែរយៈពេលមិនដល់ ២ ខែផង៕ 
Previous Post Next Post