វិធីចិញ្ចឹមត្រីក្រាញ់ក្នុងស្រះប្លាស្ទិច ជួយ Share ម្នាក់មួយផងដើម្បីទុកជាគំនិតល្អ

 ងាយស្រួលបំផុត! ដែលយើងទាំងអស់គ្នាអាចធ្វើបាន
កុំទុកដីចោលឥតប្រយោជន៍! អ្នកឧស្សាហ៍ឆាប់មានជីវភាពល្អ!!!វិធីចិញ្ចឹមត្រីក្រាញ់ក្នុងស្រះប្លាស្ទិច
ជួយ Share ម្នាក់មួយផងដើម្បីទុកជាគំនិតល្អ

* ការរៀបចំស្រះ៖
- យើងអាចទិញផ្ទាំងកៅស៊ូប្លាស្ទិច និងរៀបចំធ្វើជាបង្គោលគ្រោងឬស្សីដែលមានទំហំ ២មx៤មxកម្ពស់១ម
- ដាក់ទឹកចូលកម្ពស់៥តឹក និងដាក់ចក និងកំប្លោកចូលមួយចំនួន។
* ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ៖
- យកកូនត្រីដែលមានអាយុ ២-៣អាទិត្យ ដាក់កូនត្រីចូលចំនួនប្រមាណ១០០០ ក្បាលក្នុងស្រះនោះ។
- ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។
- ត្រូវផ្លាស់ប្តូរទឹករាល់១អាទិត្យម្តង។
* ការឲ្យចំណី៖
- ចំណីរបស់វាមានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។
-យើងអាចដាក់ចំណីឲ្យវា២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។
- រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។
* វិធីផ្សំចំណីបន្ថែម
* ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ
អត្ថបទដោយ៖ អ៊ាង សុផល្លែត








ប្រភព ៖​ facebook.com
Previous Post Next Post