Ronaldo ​​ជួប​​ក្មេង​ប្រុស​ ដែល​បាត់បង់​ស្មារតី​ ជា​ថ្មី​នៅ​ប៉ូឡូញ

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​បាន​ជួប​ជាមួយ​ក្មេង​ប្រុស​​ម្នាក់ ដែល​ធ្លាប់​ភ្លឹក​បាត់បង់​ស្មារតី​​ជា​ថ្មី​ម្ដង​ទៀត​ ​នៅ​ប្រទេស​ប៉ូឡូញ​ មុន​ការ​ប្រកួត​ UEFA Champions League ​​ទល់​នឹង​ក្រុម​ Legia Warsaw​ កាល​ពី​យប់​មិញ។
 Ronaldo (ឈុតខ្មៅ) ប្រកួត​យប់មិញ



កាល​ឆ្នាំ​២០១៣ ​កុមារា David Pawlaczyc ​សញ្ជាតិ​ប៉ូឡូញ​ ​បាន​​ជិះ​កង់​ដួល​ ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ភ្លឹក​បាត់បង់​ស្មារតី​៣​ខែ។ ដើម្បី​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ម្នាក់​នេះ​ ឪពុក​ម្ដាយ Pawlaczyc ​​បាន​នាំ​រូប​គេ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួយ។ ទោះ​ជា​យ៉ាង​ណា ​ក្មេង​ប្រុស​​រូប​នេះ មិន​ដឹង​ខ្លួន​ឡើយ។



ប៉ុន្តែ​​​ David Pawlaczyc ​ដែល​ជា​អ្នកគាំទ្រ​​ Ronaldo និង​គាំទ្រ​ក្រុម​ Real Madrid ​​បាន​ភ្ញាក់​ដឹង​ខ្លួន​ នៅ​ពេល​ដែល​រូប​គេ​ ត្រូវ​បាន​គេ​ដាក់​កាស​ឲ្យ​ស្ដាំ​​ការ​អត្ថាធិប្បាយ​របស់​ពិធី​ករ​បាល់ទាត់ អំឡុង​ពេល​​ដែល​ CR7 ​ស៊ុត​បញ្ចូល​ទី​​គ្រាប់​ទី​៣ ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ កាល​ប៉ះ​ស៊ុយអែត នៅ​ជម្រុះ​ World Cup។ ក្រោយ​ដឹង​ដំណឹង​នោះ​ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​អញ្ជើញ​ក្មេង​ប្រុស​ម្នាក់​នេះ​ ​ទៅ​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​ កាល​ខែ​មេសា ឆ្នាំ​២០១៤ ដើម្បី​ទស្សនា UEFA Champions League ពេល​ Real Madrid ប៉ះ​ក្រុម​ Borussia Dortmund។

 Ronaldo ជួប​ក្មេង​ប្រុស​ Pawlaczyc កាលឆ្នាំ២០១៤



ជា​ថ្មី​ម្ដង​ទៀត​ ក្មេង​ប្រុស​ Pawlaczyc​ ​បាន​ជួប​ Idol របស់​គេ​ Ronaldo ​នៅ​ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​រូប​គេ​បាន​​ធ្វើ​ដំណើរ​​តាម​រថយន្ត​ជាមួយ​ឪពុកម្ដាយ​រយៈពេល​៦​ម៉ោង​ ​​ដើម្បី​​បាន​ជួប​ Super Star ​របស់​ក្រុម​ស្ដេច​ស។ ​ចំណែក​ឯ​ CR7 ​ក៏​បាន​ថត​រូប​ជាមួយ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​ម្នាក់​នេះ​​ទាំង​ទឹក​មុខ​ញញឹម និង​បាន​ចុះ​ហត្ថលេខា​លើ​អាវ​ឲ្យ​ផង​ដែរ៕
 Ronaldo ថត​ជាមួយ​គ្រួសារ​ក្មេង​ប្រុស​ Pawlaczyc កាល​ថ្ងៃ​អង្គារ


ប្រភព ៖news.sabay.com.kh
Previous Post Next Post