នគរស្រីល្វោ ប្រកាសរកប្តី៦០០នាក់



នគរស្រីល្វោ គឺជារដ្ឋធានីដ៏ចម្លែក មួយរបស់ប្រទេសប្រេស៊ីល ពោលគឺគ្មានបុរស រស់នៅសូម្បីម្នាក់ ហើយពេលនេះពួកគេបាន អញ្ជើញភ្ញៀវប្រុសៗឱ្យទៅកម្សាន្តទីក្រុងរបស់ ខ្លួនជាលើកដំបូង ។

នគរស្រីល្វោនេះដែរ មានប្រជាជនរស់ នៅប្រហែលជា៦០០នាក់ ដែលភាគច្រើនជា ស្រីៗ ហើយក្នុងចំណោមនោះអ្នករៀបការហើយ ពួកគេរស់នៅកន្លែងផ្សេង ហើយបុរសៗជាប្តី ត្រូវតែគោរពបទបញ្ជារបស់ប្រព័ន្ធ ។

ស្ត្រីៗជាអ្នករៀបចំចាត់ចែងកិច្ចការ និង គ្រប់គ្រងនគរនេះទាំងមូលរូមទាំងប្រព័ន្ធកសិកម្ម ផងដែរ ។ អ្នកស្រុកបាននិយាយថា ស្រីៗរស់នៅ ក្នុងនរគនេះពិបាករកមិត្តប្រុស ឬប្តីខ្លាំងណាស់ ។ ឥឡូវពួកស្រីៗមានចំណាប់អារម្មណ៍អញ្ជើញ ប្រុសៗពីខាងក្រៅឱ្យមកកម្សាន្តនៅនរគនេះ តែលុះត្រាណាតែបុរសទាំងនោះ យល់ពីគោល ការណ៍ណែនាំ និងររៀបរបបនៃការរស់នៅរបស់ ប្រជាជននៅទីនេះ ។ ម៉្យាងវិញទៀត ស្ត្រីរស់នៅ ក្នុងនគរនេះមានកំណើនខ្ពស់ ទើបបានជាប្រកាស រកបុរសនៅលីវឱ្យចូលស្តីដណ្តឹងដើម្បីរៀបការ ។

នាងនេលម៉ា ហ៊្វើណានដេស អាយុ២៣ឆ្នាំ បាននិយាយថា នារីរស់នៅក្នុងនគរនេះមានក្តី ស្រមៃចង់រកគូគ្រងនឹងគេ តែពួកនាងត្រូវបន្ត រស់នៅក្នុងនគរតទៅទៀត ដោយមិនចាំបាច់ ចេញទៅក្រៅរកប្តីសីអ្វីឡើយ ព្រោះនេះគឺជា ច្បាប់ទម្លាប់នៅក្នុងនរគ ។ នាងបានបន្តទៀតថា ប្រសិនបើបុរសណាម្នាក់ ចង់រៀបការជាមួយ នារីនៅក្នុងនគររបស់នាង ត្រូវតែគោរពច្បាប់ នគរ និងធ្វើតាមរបៀបរបបដែលនារីម្ចាស់ ស្រុកណែនាំប្រាប់ ។

នាងនេលម៉ា បានលើកសរសើរនគររបស់ នាងផងដែរថា មានសោភ័ណភាពស្រស់ស្អាត និងមានសុវត្ថិភាពខ្ពស់ ។

ប្រវត្តិនៃនគរស្រីល្វោនេះមានតំណាល រឿងមួយបាននិយាយតៗគ្នាថា ស្ត្រីម្នាក់ឈ្មោះ ម៉ារៀ សេនហូរីនហាដេ លីម៉ា បានបង្កើត ទីក្រុងតូចនេះឡើង នៅអំឡុងឆ្នាំ១៨៩១ បន្ទាប់ ពីរូបគាត់ ត្រូវបានគេនិរទេសចេញពីភូមិរបស់ ខ្លួនដោយគេចោទប្រកាន់ថា គាត់មានស្នេហា លួចលាក់ ។ ក្រោយមកក៏មានស្ត្រីផ្សេងៗទៀត មករស់នៅជាមួយគាត់ ហើយទីក្រុងដ៏ចម្លែក នេះក៏បានក្លាយជានគរស្រីល្វោ បន្តរហូតមក ដល់សព្វថ្ងៃនេះតែម្តងទៅ ៕



ប្រភព ៖ dnt-news.com
Previous Post Next Post