វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន

សម្រាប់បងប្អូនកសិករដែលចង់ដាំត្រប់ដើម្បីបង្កើនជីវភាព
វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន
សូមជួយចែករំលែក

* ការជ្រើសរើសពូជ
- ជ្រើសរើសពូជត្រប់ណាដែលទុំល្អ និងប្រភេទពូជដែលមានតម្រូវការទីផ្សារខ្ពស់
- ដាក់បណ្តុះគ្រាប់ពូជក្នុងកន្ទោងសម្រាប់យកដាំ
- បន្ទាប់មកជ្រើសរើសកូនដែលថ្លោសៗល្អមកដាំ។
* ការរៀបចំដី
- មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ដើម្បីកំចាត់ស្មៅ និងឲ្យដីធូរ
- លើករងដាំ ទទឹងប្រមាណ៦តឹក កម្ពស់២តឹក បណ្តោយតាមទំហំដី
- កាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុង ជម្រៅ២តឹក ចន្លោះពីដើមនីមួយៗកន្លះម៉ែត្រ
- ដាក់ជីកំប៉ុស្ត ជីលាមកសត្វស្ងួត និងកំទេចស្លឹកឈើចូល រួចយកដីលុបរណ្តៅ។
* ការដាំដុះ
- យកកូនត្រប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានដុះ៤-៥ស្លឹក មកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម
* ការថែទាំ
- ស្រោចទឹករាល់៣ថ្ងៃម្តង បើមានភ្លៀងញឹកញាប់មិនស្រោចក៏បាន
- ជ្រុំគល់ ដកស្មៅ ការពារសត្វ និងរោគបំផ្លាញ ក្តិចស្លឹកចាស់ៗចេញ និងបន្ថែមជីកំប៉ុស្តរាល់២អាទិត្យម្តង
* ការប្រមូលផល
ក្រោយពីដាំបានរយះពេល១ខែកន្លះ អាចប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត









ប្រភព ៖ facebook.com
Previous Post Next Post