ទម្លាយមូលហេតុដែលធ្វើអោយ ជប៉ុន សម្បូរតារាសិច ថតភាពយន្តអាសអាភាស

ជប៉ុនជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការផលិតភាពយន្តក្តៅសាច់ ឬភាពយន្តអាសអាភាសដោយឈរពីក្រោយសាហរដ្ឋអាមេរិចមួយលេខ។ ស្ថិតក្នុងឧស្សាហកម្មភាពយន្តសិចនេះផងដែរ គេសង្កេតឃើញ  ជប៉ុនជាប្រទេសមួយដែលសម្បូរទៅដោយស្រីស្អាត និងវ័យក្មេងច្រើនបំផុតបានបោះជើងចូលក្នុង វិស័យមួយនេះ។ តាមតួលេខផ្លូការមួយបានបង្ហាញថាមានចំនួនតួរស្រីប្រមាណជា ១០ ០០០ បានបោះជំហានចូលក្នុងឧស្សាហកម្មភាពយន្តសិចជារៀងរាល់ឆ្នាំ។ តួរលេខដ៏ច្រើននេះបានបង្កើតឲ្យ សាធារណជនមានចង្ងល់ថា ហេតុអ្វីបានជាជប៉ុនមានតារាសិចស្រីច្រើនម្លេះ?

 ការពិតប្រជាជនជប៉ុនមានវប្បធម៌មួយគឺចាប់អារម្មណ៍ ឲ្យតម្លៃ និងគោរពដល់តារាភាពយន្តសិច។ កក្តានេះបានជំរុញឲ្យការបោះជំហានចូលក្នុងឧស្សាហកម្មភាពយន្តសិចគឺជានិន្នាការមួយ ដើម្បីក្លាយខ្លួនជាតារាល្បី មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ និងអភិវឌ្ឍន៍ខ្លួនទៅរកភាពជោគជ័យក្នុងជីវិត។ តារាសិចម្នាក់នាង Azusa បានប្រាប់អ្នកសារព័ត៌មានថា ការក្លាយខ្លួនជាតារាសិចគឺជាក្តីស្រមៃដ៏ធំមួយសម្រាប់មនុស្សស្រីជាច្រើន ហើយវាប្រៀបបាននឹងការឈានជើងចូល Hollywood អញ្ចឹងដែរ។

ហើយគ្មានអ្វីត្រូវលាក់បាំងទេថា ក្រុមតារាចម្រៀងល្បីៗជាច្រើនដូចជា AKB48 នឹងបោះជំហានចូលក្នុងវិស័យភាពយន្តសិចបន្ទាប់ពីពួកគេផុតកុងត្រាធ្វើជាអ្នកចម្រៀងនោះ។ ជារួមក្នុងប្រទេសជប៉ុនការសម្តែងក្នុងរឿងអាសអាភាសមិនមែនជារឿងខុសឆ្គង ឬរឿងគួរឲ្យខ្មាសអៀន នោះទេ ពោលវាគឺជាឱកាសដ៏ល្អមួយសម្រាប់ក្លាយខ្លួនជាតារាល្បី៕

ប្រភព ៖ komsan.khmer-note.com
Previous Post Next Post