ខ្ទឹមបារំាង លាយ​ជាមួយ​គ្រឿងផ្សំ ៤មុខ អាច​បញ្ឈប់​សក់​ជ្រុះឱ្យ​ដុះឡើង​វិញយ៉ាង​ឆាប់បំផុត


ទឹកខ្ទឹម​បារាំង​ត្រូវបាន​គេចាត់​ទុកថា មាន​ប្រសិទ្ធិភាព​បំផុត​ក្នុងការ​ព្យាបាល​សក់ សក់ស្ងួត, បែកចុង, សក់ជ្រុះ, សក់​មាន​ជាតិ​ប្រេងច្រើន...។

បើយោងតាមការស្រាវជ្រាវ​បាន​បង្ហាញថា អ្នកដែល​ប្រើទឹក​ខ្ទឹមរាំង​រួមជាមួយ​នឹងគ្រឿង​ផ្សំ​ធម្មជាតិ​ផ្សេង​ទៀត សក់​របស់ពួក​គេនឹង​ប្រែមក​ធាតុដើម​វិញ​ក្នុងរយៈពេល​តិចជាង​មួយខែ ហើយ​សូម្បី​តែបញ្ហា​សក់ស្កូវ​មុនអាយុ​ក៏អាច​ដោះស្រាយ​បាន​ដែរ។

ដូច្នេះប្រសិនបើអ្នកមានបញ្ហាសក់ សូមប្រើ​ទឹកខ្ទឹម​បារាំង​លាយ​ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ទាំង ៤ មុខ​ខាង​ក្រោមនេះ៖

ប្រេងដូង
ប្រេងដូងលាយជាមួយនឹង ទឹក​ខ្ទឹមបារាំង​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុងការ​បណ្តុះសក់។ លាយទឹក​ខ្ទឹមបារាំង​ជាមួយ​នឹងនឹង​ប្រេងដូង​ឱ្យសព្វល្អ រួចអនុវត្ត​ល្បាលនេះ​នៅលើ​ស្បែក​ក្បាល​រហូតដល់​ចុងសក់។ បន្ទាប់មក​ទុកឱ្យ​បានមួយ​ម៉ោង មុនពេល​លាង​សម្អាត​ចេញ។

ទឹកឃ្មុំ
ទឹកឃ្មុំក៏ជាគ្រឿងផ្សំដ៏មានឥទ្ធិពលជួយឱ្យ​សក់​រឹងមាំ នៅពេល​វាលាយ​ជាមួយ​នឹងទឹក​ខ្ទឹមបារាំង។ ទឹកឃ្មុំ​ជួយឱ្យ​សក់​ភ្លឺរលោង ចំណែក​ឯទឹក​ខ្ទឹមរាំង​ជួយជំរុញ​កំណើន​ដល់សក់​ល្អប្រសើរ​ជាងមុន។

ប្រេងអូលីវ
ប្រេងអូលីវក៏មានប្រសិទ្ធិភាពដូចប្រេងដូងដែរ។ លាប​ប្រេង​អូលីវ​ទាំងសក់ និងស្បែក​ក្បាល​រយៈពេល ១៥ នាទី ​ទើបលាប​ទឹកខ្ទឹម​បារាំង។ ទុកឱ្យវា​ឱ្យ​ស្ងួត​ដោយ​ខ្លួនឯង​ចំនួន ១០ នាទីទៀត ទើប​លាង​សម្អាត​ជាមួយ​ទឹកក្តៅ​ឧណ្ឌៗ ​និង​សាប៊ូ។

ស្រាបៀរ
ស្រាបៀរមានការពេញនិយមខ្លាំងបំផុតក្នុង​ការ​ប្រើប្រាស់ ដើម្បី​លើក​កម្ពស់​ដល់​បញ្ហា​សក់។ លាង​សម្អាត​សក់​របស់អ្នក​ជាមួយ​នឹង​ស្រាបៀរ ហើយ​បន្ទាប់​មកម៉ាស្សា​សក់ និងឬស​សក់​ជាមួយ​នឹងទឹក​ខ្ទឹម​បារាំង៕
ប្រភព ៖ news.camlocation.com
Previous Post Next Post