ងាវឆាគល់ស្លឹកគ្រៃឆ្ងាញ់អស់ស្ទះ

ងាវឆាគល់ស្លឹកគ្រៃ
+ គ្រឿងផ្សំ
-​ ងៀវ ៥០០ក្រាម លាងឲ្យស្អាត

- គល់ស្លឹកគ្រៃ ២ដើមហាន់បញ្ឆិតៗ
- ជីនាងវងបេះស្លឹករួច ១ចាន
- ខ្ទឹមស ១០កំពឹស ចិតជា២ ឬ ៣
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ឬទឹកត្រី ១ស្លាបព្រាបាយ តាមចំណូលចិត្ត
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ប៊ីចេង បន្តិច
- ផ្លែម្ទេសហាលក្រៀម ៥ផ្លែ ឬតាមចូលចិត្ត
- ប្រេងឆា ២ស្លាបព្រាបាយ


+ វិធីធ្វើ
១. ដំបូងដាក់​ប្រេង​ឆា​ចូល​ក្នុង​​​ខ្ទះដាក់ភ្លើងឲ្យក្តៅ បន្ទាប់​មក​ដាក់​ខ្ទឹម​ស​ចូលឆា​វា​បន្តិច​សិន​ចាំ​ដាក់​គល់​ស្លឹក​គ្រៃ​ចូល​។​
២. ឆា​ជា​មួយ​គ្នា​ឲ្យ​​​​​រាង​ស្រពាប់​​ដាក់​ម្ទេស​ចូល​ឆា​​វា​បន្ត​ទៀត​មួយ​ភ្លេត​​ រួច​ហើយ​​ដាក់​ងៀវ​ចូល​​​ឆា​ត្រ​ឡប់​បន្តិច​សិន​។
៣. ​រួច​ហើយ​ដាក់​អំបិល, ម្រេច​, ទឹក​ស៊ីអ៊ីវ, ប្រេង​ខ្យង, ប៊ីចេង និងស្ករស ឆា​ចូល​គ្នា​ រួច​បន្ថែម​ទឹក​ចូល​បន្តិច​ទុក​ឲ្យ​ពុះ​​ប្រហែល ១-២​នាទី។
៤. បន្ទាប់​មក​ទៀត​យក​ជី​នាង​វង​ដាក់​ចូល​​ឆា​៣-៤ត្រ​ឡប់​ទៀត​អាច​ដួស​​យក​មក​ញ៉ាំ​បាន​ហើយ៕

ដោយ៖ សុខឡៃ
ប្រភព ៖​ food-khmer.blogspot.com
Previous Post Next Post