វិធីសាស្ត្រព្យាបាលពងបែក​លើ​ប្រដាប់ភេទ


បើទោះបី​ជាបញ្ហា​នេះ អ្នកមិន​ហ៊ាន​និយាយ​ប្រាប់​ដល់​មិត្តភក្តិ ឬ​បងប្អូន តែវា​ជាបញ្ហា​មួយ​ដែល​អ្នក​ត្រូវដឹង។ ពងបែក​ធម្មតា​លើ​ទ្វារមាស​មិនគួរ​ធ្វើឱ្យ​អ្នកភ័យ​ខ្លាច ឬមានការ​ខ្មាស់​អៀនឡើយ។

ពងបែកលើទ្វារមាស ជាបញ្ហា​មួយដែល​អាច​កើត​ឡើង​ចំពោះ​ស្ត្រី​គ្រប់រូប។ វាបណ្តាល​មកពី​ការ​កកិត, រោមដុះ​ក្នុងសាច់ និងភាព​រាំងស្ទះ​នៃក្រពេញ​ញើស។ ម្យ៉ាង​វិញទៀត អ្នកគួរ​ដឹងពី​ភាព​ខុសប្លែក​គ្នារវាង​ជំងឺពង​បែក​ឆ្លងតាម​រយៈការ​រួមភេទ និងពង​បែក​លើ​បបេ​ទ្វារមាស​ដោយ​មិន​ឆ្លងតាម​រយៈការ​រួមភេទ។

ពងបែកធម្មតាមានលក្ខណៈដូចគ្នា​នឹង​ពងបែក​ផ្សេង​ទៀតដែរ មាន​ឈាម ឬទឹក។ លើស​ពីនេះ​ទៀត វាមាន​រាង​មូល ឬពង​ក្រពើ ហើយ​ទន់ៗ​ពេល​ប៉ះវា។ បញ្ហានេះ​មិនគួរ​ជារំខាន និងមិន​បណ្តាល​ឱ្យរមាស់, រលាក ឬហើម​ឡើយ។ វាមាន​លក្ខណៈ​ជាពង​បែក​ធម្មតា​ប៉ុណ្ណោះ។

តើវាមានអាការៈឈឺចាប់ដែរទេ?
វាអាចកើតឡើងគ្រប់ទីកន្លែង​លើ​បបេ​ទ្វារមាស តែជា​ធម្មតា វាពិបាក​នឹង​មើល​ដឹង ទាល់​តែមាន​ការ​កកិត​ខ្លះកើត​ឡើង។ ហើយវា​ក៏គ្មាន​ការ​ឈឺចាប់ តែនៅ​ពេល​ប៉ះវា​ផ្ទាល់ វាអាច​មាន​ការ​ឈឺចាប់​តិចតួច។ ប្រសិន​បើអ្នក​មិនស្ទាប​ប៉ះវាទេ វាមិន​ឈឺចាប់​ឡើយ។

វិធីព្យាបាល
ដេកត្រាំខ្លួនក្នុងទឹកក្តៅឧណ្ឌៗ។ នៅពេល​ដេក​ត្រាំ​ក្នុងទឹក ពងបែក​នឹងផ្ទុះ​បែក​តាម​ធម្មជាតិ ដោយ​គ្មាន​ការ​ឈឺចាប់។ កុំព្យា​យាម​បំបែក​វាដោយ​ខ្លួនឯង ព្រោះ​វិធីនេះ​ធ្វើឱ្យ​អ្នកងាយ​នឹងឆ្លង​មេរោគ។ ទុកវា​ឱ្យ​ផ្ទុះបែក​តាម​វិធី​ធម្មជាតិ និង​ចាប់​ផ្តើម​ជាសះ​ស្បើយ​ដោយ​ឯកឯង។

រយៈពេលនៃការកើតពងបែក
ជាធម្មតា ពងបែកទាំងនេះ​មាន​រយៈ​ពេល​មិន​ច្រើន​ជាង ១សប្តាហ៍ទេ នឹងជា​សះស្បើយ។ តែទោះ​បីជា​យ៉ាងណា ​មាន​ពេលខ្លះ វាអាច​មាន​រយៈពេល​ច្រើន​ជាង ១សប្តាហ៍ ប្រសិន​បើ​រាងកាយ​ត្រូវការ​ពេល​វេលា​យូរដើម្បី​ព្យាបាល៕

ប្រភព ៖ news.camlocation.com
Previous Post Next Post