ឡោម លក្ខិណា បែក​ធ្លាយ​ដំណឹង​មាន​ផ្ទៃ​ពោះ ជា​មួយ​តារា​សម្តែង ប៉ា ពិសិដ្ឋ

(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលត្រូវបានទស្សនិកជនធ្លាប់ស្គាល់ គ្រប់គ្នា ត្រូវជាអតីតគូស្នេហ៍ឌីជេ ក្តឹប នាង ឡោម លក្ខិណា បន្ទាប់ពីស្ងប់ស្ងាត់ ពីសិល្បៈមួយរយៈពេល ថ្មីៗនេះស្រាប់តែបែកធ្លាយ ដំណឹងដ៏រសើបមកថា បច្ចុប្បន្ននាងកំពុងតែសម្ងំលួចលាក់ សាងសម្ព័ន្ធភាពស្នេហា យ៉ាងត្រជាក់ល្ហឹម ជាមួយអ្នកសិល្បៈរួមអាជីព រហូតឈានដល់ដំណាក់កាល មានផ្ទៃពោះយ៉ាងភ្ញាក់ផ្អើល ទៀតផង។

តារាសម្តែង និយមការស្លៀកពាក់បែបសិចស៊ី នាង ឡោម លក្ខិណា ត្រូវបានគេកត់សម្គាល់ឃើញថា ចាប់តាំងពីរង្គោះរង្គើរ បែកបាក់ស្នេហាជាមួយអតីតសង្សាចាស់ ឌីជេ ក្តឹប មក គេកម្របានឃើញតារារូបនេះ បណ្តើរបុរសប្លែកមុខណាម្នាក់ ជាសាធារណៈ ឬចូលរួមក្នុងកម្មវិធីណាមួយនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពេលនេះស្រាប់តែបែកធ្លាយ រឿងតារាស្រីរូបនេះ លួចភ្ជាប់ចំណងស្នេហាជាមួយ តារាសម្តែងប្រុស លោក ប៉ា ពិសិដ្ឋ ។ ស្របពេលដំណាលគ្នា នឹងការលេចឮព័ត៌មានថា នាងក៏កំពុងមានផ្ទៃពោះ ផងដែរ។
បើតាមប្រភព ពីអ្នកសិល្បៈរួមអាជីព បានបង្ហើបប្រាប់ Khmertalking ថា តារាសម្តែង ឡោម លក្ខិណា បន្ទាប់ពីផ្តាច់ស្នេហ៍ ជាមួយឌីជេ ក្តឹប និងបានបាត់មុខពីទីផ្សារសម្តែង អស់មួយសន្ទុះធំមក ពេលនេះក៏ត្រូបានគេដឹងថា ឡោម លក្ខិណា បាននឹងកំពុងភ្ជាប់ចំណង ស្នេហាលួចលាក់ ជាមួយតារាសម្តែងប្រុស លោក ប៉ា ពិសិដ្ឋ ហើយថែមទាំងបានរស់នៅ ក្រោមដំបូលផ្ទះជាមួយគ្នា ប្រៀបដូចជាប្តីប្រពន្ធរៀបការ ពេញច្បាប់រហូតមានផ្ទៃពោះ កូនក្នុងផ្ទៃទៀតផង។

ប្រភពខាងលើ បាននិយាយបន្តទៀតថា ចំពោះទំនាក់ទំនងស្នេហា ក្រៅឆាករវាងនាង ឡោម លក្ខិណា ជាមួយតារាសម្តែង ប្រុស ប៉ា ពិសិដ្ឋ គឺមានរយៈពេលយូរឆ្នាំមកហើយ គ្រាន់តែរឿងនេះ ត្រូវបានបិទបាំងពីភ្នែកមហាជន អ្នកគាំទ្រតែប៉ុណ្ណោះ។ ចំណងស្នេហារវាង ពួកគេទាំងពីរ បានកើតឡើងបន្ទាប់ពីបែកបាក់ ជាមួយឌីជេ ក្តឹប និងក្រោមរូបភាពជាប្តី-ប្រពន្ធ បែបស្ងាត់ៗ ប៉ុន្តែមិនទាន់ឈានដល់ ដំណាក់កាល នៃការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ឬបើកចំហរឲ្យមហាជនអ្នកគាំទ្រ បានដឹងឮជាសាធារណៈ ណាមួយនៅឡើយទេ។

ប្រភពដដែលនេះ បានបញ្ជាក់ថា បច្ចុប្បន្នគូរស្នេហ៍ពួកគេទាំងពីរ កំពុងតែសាងភាពផ្អែមល្ហែម និងល្អុកល្អឺនជាមួយគ្នា ខណៈមានប្រភពខ្លះទៀត បានបញ្ចេញថា បែកពីឌីជេ ក្តឹប ទៅស្នេហ៍តារាសម្តែង ដែលធ្វើការនៅកន្លែងធ្វើស្លាកលេខ ម៉ូតូ ឡាន ដែលមានតំណែងធំគ្រាន់បើដែរ ហើយ ប៉ា ពិសិដ្ឋ ធ្លាប់ថតខារ៉ាអូខេ ឲ្យផលិតកម្មរៃមាស និងផលិតកម្មបុប្ផា ជាដើម។

ជុំវិញការលេចឮ ព័ត៌មានខាងលើនេះ គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦នេះ មិនអាចស្វែងរកការបំភ្លឺណាមួយ ពីសំណាក់តារាសម្តែង នាង ឡោម លក្ខិណាបានទេ។ ដូច្នេះ Khmertalking រង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ ពីសំណាក់តារាសម្តែង រូបស្រស់ ឡោម លក្ខិណា នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ពិចំណងស្នេហ៍របស់នាង៕






ប្រភព ៖ khmerload.com
Previous Post Next Post