សឿ សុធា​រ៉ា ឡើង​កាលី​ប​ឡាន​តម្លៃ ១៨ មឺុ​ន​ដុល្លារ សាពូន​មីដាដា អង្វរ​សុំ​ធ្វើ​ប្តី​ត្រឹម​អាយុ ៤០​ឆ្នាំ


 រឿងរ៉ាវសម្ពន្ធ័ភាពតារាសម្តែង ស្រស់ស្អាតកូនមួយសឿ សុធារ៉ា និងតារាចម្រៀងប្រឡូកនយោបាយ សាពូនមីដាដា បានផ្ទុះឡើងច្របូកច្របល់ព័ត៌មានជាថ្មី ធ្វើឲ្យមហាជនជាច្រើនវង្វេងវង្វាន់គ្រប់ៗគ្នា ។  ពិសេសនៅខណ:ពេលពួកគេបានបាត់មុខពីពិភពសិល្ប:មួយរយ:ធំ ក៏លេចឮព័ត៌មានថាបែកបាក់គ្នា ហើយថ្មីៗនេះក៏លេចចេញ រឿង សុធារ៉ា ប្រើប្រាស់រថយន្តថ្មីទំនើប Lexus 570 ឆ្នាំ2015 ព្រមទាំងមានអ្នកមានបុណ្យសក្ត័មួយចំនួនក្រវែលឥតឈប់ ។

នេះសុទ្ធតែជាព័ត៌មានដែលបានចុះផ្សាយតាមប្រព័ន្ធសារព័ត៌មានហើយមានការបកស្រាយពីសាមីុខ្លួនតិចតួច ប៉ុណ្ណោះ ។ រឿងនេះធំជាងគេគឺ គេឆ្ងល់ថាក្រោយរៀបការមកភ្លាមតារាទាំងពីរនេះមានប្រិជាប្រិយភាពធ្លាក់ចុះ ថែមទាំងបាត់ពីសិល្ប: ហើយពុំមានរបរអ្វីក្រៅពីសំអាងការដែលខ្លួនប្រកាសឲ្យដឹងថាពួកគេមានលុយហ៊ឺហាយ៉ាងខ្លាំង ។
 គេនៅចាំបានថា ដើម្បីឆ្លើយតបនឹងចម្ងល់នេះ លោក សាពូន មីដាដា ធ្លាបឆ្លើយតបថា ខ្លួនមានលុយដល់ទៅ២៧លានដុល្លារ បានមកពីការលក់ដីនៅខេត្តកំពង់ស្ពឺ ។ តែភ្លាមៗនោះគេចាំបានថាឪពុកក្មេក សាពូន មីដាដា ចេញមុខបកស្រាយថា បើមីដាដាមានដីលក់នៅកំពង់ស្ពឺបាន ២៧លានដុល្លារ ទាល់តែដីពាក់កណ្តាលខេត្តកំពង់ស្ពឺទើបបាន តែធាតុពិតគ្មានដីមួយចំអាមផង ។  ទោះបីជាឪពុកក្មេកបានប្រកាសបកអាក្រាតតារាមានអំនួតរូបនេះក្តីថា គ្មានលុយបានពីលក់ដីក៏ដោយ ប៉ុន្តែឪពុកក្មេករូបនេះ ពុំបានពន្យល់អំពីប្រភពចំនូលថា គ្រួសារមួយនេះបានលុយមកពីណានោះទេ រហូតដល់ពេលនេះបើទោះបី កូនស្រីបង្កើតរបស់គាត់កំពុងជិះរថយន្តតម្លៃជិត ២០មឺុន និងប្រើរបស់របរ ដែលមានយីហោល្បីៗក៏ដោយចុះ ។
 បញ្ហានេះ ធ្វើឲ្យអ្នកកាសែតមួយចំនួនគាត់មានចម្ងល់ដោយសារការសន្ឋិដ្ឋាន បែបចចាមអារាមថា ពួកគេទំនងលែងគ្នាហើយ ចំណែកឯទ្រព្យសម្បត្តិដែលបានមកគឺទំនងមានបុរសផ្សេងផ្គត់ផ្គង់ឲ្យនាង ។ ទោះមានការចុះផ្សាយពីសារព័ត៌មានបែបណាក៏ដោយក៏គូរស្វាមីគូនេះ ពុំមានការឆ្លើយតប ឫពន្យល់បែបណាទេ បើទោះជាអ្នកសារព័ត៌មានខលសួរនាងក៏ទូរស័ព្ទមិនលើកដែរ ។ តែជំនួសឲ្យការឆ្លើយតបនេះ នៅក្នុងហ្វេសប៊ុករបស់នាង ក៏បង្ហាញនូវភាពផ្អែមល្ហែម ជាមួយលោក សាពូនមីដាដា ផ្តោះផ្តងសារសងស្នេហាគ្នា ដូចជាស្នេហ៏គ្រាដំបូងដោយការសរសើរពីគ្នាទៅវិញទៅមកផ្អែមដូចទឹកឃ្មុំ ។

តាមរយ:រូបថតដើរលេងលក្ខណ:គ្រួសារ នៅតាមបណ្តាខេត្តនានាតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា បានរំលេចនូវរូបថតគេយោលអង្រឹង និងឃ្លាសរសេរយ៉ាងផ្អែមល្មួតថា ៖ ស្រឡាញ់មែន បានជាថតរូបគេកំពុងតែគេង ឆ្លើយតបភ្លាមមកៗ ណាពិសី សាពូនមីដាដា ? ។

 កាន់តែពិសេសទៅទៀតនោះ គឺសារចំនួនពីរឃ្លាបានផុសចេញពីទំព័រហ្វេសប៊ុកលោក សាពូន មីដាដា ដែលជាស្វាមីអ្នកនាងសឿ សុធារ៉ា ដែលមើលទៅហាក់ដូចជាបានសរសេរឡើងដើម្បីឆ្លើយឆ្លងគ្នា និងបង្ហាញពីក្តីស្រឡាញ់ដ៏លើសលប់របស់លោកចំពោះភរិយាតាមរយ:សារថា ៖ នាងជានារីដែលរឹងមាំ បំផុត ទន់ភ្លន់បំផុត ស្អាតបំផុតក្នុងឧត្តមគិតរបស់ខ្ញុំ ។ ពួកយើងបានស្រឡាញ់គ្នាដោយសារបេះដួង និងដោយសារដួងចិត្ត និងរួមខ្សែជីវិតតែមួយរហូតដល់វិនាទីនេះ បងនិងអូនបានខិតខំធ្វើយ៉ាងល្អបំផុតហើយ ។ អនាគតម្តេចម្តាសូមទេវតាជួយអារកាត់ទៅចុះ ……..” ។

ចំណែកសារមួយទៀតសរសេរបែបឌឺដងដាក់ភរិយាខ្លួនថា ៖ មិនបាច់ធ្វើវៀចមាត់ជ្រេញទេ អ្នកធារ៉ា អើយ ! ខ្ញុំសុំរស់នៅជាមួយតែ ៤០ឆ្នាំទៀតទេ ខ្ញុំនឹងចាកចេញពីជីវិតអ្នកធារ៉ាឯងហើយ ! ៤០ឆ្នាំក្រោយចាំយកប្តីទៀតចុះ …. “ ។

 ផ្អែកតាមសារខាងលើនេះ សបញ្ជាក់ថាអតីតកាលតារាចម្រៀងប្រុសល្បីមួយឆាវលើទ្រនំហង្សមាសរូបនេះមានស្នេហាស្ម័គ្រនឹងប្រពន្ធលោកខ្លាំងណាស់ រីឯអ្នកនាងសុធារ៉ា ក៏នៅតែផ្អែមល្ហែមនឹងស្វាមីដើម្បីរំសាយអស់ពាក្យចចាមអារ៉ាមដែលថា ជីវិតតារាប្តីប្រពន្ធនេះរស់នៅយ៉ាងល្វីងជូរចត់រហូតដល់កម្សាត់ ខ្លួនរស់នៅបែកផ្ទះគ្នា ព្រោះភរិយាទ្រាំពុំបាននឹងសកម្មភាពដើរលេងស៊ីផឹករបស់លោក សាពូន មីដាដា ជាប្តី ។ ទោះមីដាដា ជិះឡានទំនើបបែបនេះតែនៅពេលនេះនាងបែជានិយាយថាចង់ចូលសម្តែងវិញ ធ្វើតួកំបិុកកំប៉ុកក៏ព្រមដែរ ។ តែជាការពិតឫ ក៏នាងទំលាក់ខ្លួនឲ្យគេចាប់អារម្មណ៏ យ៉ាងណានោះទេ ? ៕ ប្រភព៖ dnt-news

ប្រភព៖ todaysharing.com
Previous Post Next Post