រវាងស្រីស្អាត និងស្រីឆើត​ឆាត តើ​គួរជ្រើស​យកមួយណា?

ដោយសារតែ​បុរសគ្រប់រូប​មាន​ចំ​ណង់​ចំណូល​ចិត្តខុសៗគ្នា ហេតុនេះ​ហើយ​ការ​ស្រឡាញ់​ចូល​ចិត្ត​មនុស្សស្រី​ក៏ខុស​គ្នាដែរ។ អ្នក​ខ្លះ​ស្រឡាញ់​តែស្រីដែល​មាន​ចរិក​សុភាព​រាបសារ តែ​អ្នក​ខ្លះ​ទៀត​ស្រឡាញ់​តែ​ស្រី​ឆើត​ឆាត ចូល​ចត្តធ្វើខ្លួន​ស្អាតៗ​រាល់ថ្ងៃ។ ប៉ុន្តែ​ប្រសិន​បើអាច រវាង​ស្រីស្អាត (Cute Girls) និង​ស្រីឆើត​ឆាយ (Hot Girls) តើអ្នក​គួរតែ​ជ្រើសយក​មួយណា?

ស្រីឆើត​ឆាយ​ពិបាកនឹង​ទប់ទល់​ណាស់
បើទោះបីជា​បុរស​ជាច្រើន​មិនចូល​ចិត្ត​មនុស្សស្រី​បែបនេះ​ក៏​ពិតមែន តែបុរសៗ​តែងតែ​សម្លឹង​មើល​ឃើញ​មនុស្សស្រី​ស្អាត​សិចស៊ីជា​មុនសិន។ ជាទូទៅ បុរសៗ​តែងតែ​មាន​អារម្មណ៍​អៀនខ្មាស់​នៅក្នុង​ចំណោម​មនុស្សស្រី​ស្អាត​សិចស៊ី។ ប៉ុន្តែវា​ជាការពិត ខណៈពេល​ដែល​បុរស​សម្លឹង​មើល​ឃើញ​មនុស្សស្រី​ស្អាត​សិចស៊ី រឿង​ដំបូង​ដែល​គាត់​ស្រមៃ​ដល់​នោះគឺ ស្រមៃ​ឃើញ​នាង​សម្រាតនៅ​ក្នុងក្តីសុបិន្ត​របស់​គាត់។

ស្រីឆើតឆាយមិនសូវគេឱ្យតម្លៃ
បុរសណាម្នាក់​ដែល​បាននារី​បែបនេះ​ច្បាស់ជា​គ្មានសេចក្តី​សុខឡើយ។ នៅដែល​អ្នក​បណ្តើរគ្នា​នៅតាម​ដងផ្លូវម្តងៗ អ្នកប្រហែល​ជាមាន​អារម្មណ៍​មិនសុខ​ស្រួលនោះទេ ពេល​មាន​មនុស្ស​ជាច្រើន​សម្លឹង​មើល​នាង​ក្នុងផ្លូវ​មិនល្អ។

ស្រីស្អាតស្រួល​និយាយ​គ្នា
មនុស្សស្រីស្អាត​ជាមនុស្សស្រី​ផ្អែមល្អែម និងជា​ដៃគូដ៏ល្អ។ ដំបូងឡើយ មនុស្សស្រី​បែបនេះ​ងាយ​ស្រួល​នឹង​នៅក្បែរ​ជាង​មនុស្សស្រី​ឆើតឆាយ។

មនុស្សស្រីស្អាត​ធ្វើឱ្យ​ជីវិតគូ​ស្នេហ៍​មាន​ភាព​ស្រស់បំព្រង
បុរសៗតែងតែគ្មាន​ទំនុកចិត្ត​លើ​មនុស្សស្រីដែ​លឆើត​ឆាយ​ឡើង។ ប៉ុន្តែ​មនុស្ស​ស្រីស្អាត​វិញ​តែងតែ​ធ្វើឱ្យ​ជីវិត​របស់​គូស្នេហ៍​នាង​មាន​ភាព​រស្រស់​បំព្រងជានិច្ច៕


ប្រភព ៖ news.camlocation.com
Previous Post Next Post