ពិតជាគួរអោយអាណិតណាស់! ក្មេងស្រីអាយុ២ឆ្នាំត្រូវកាត់ជើងទាំងពីរចោល ដោយសារ

ក្មេងស្រីអាយុ២ឆ្នាំម្នាក់ ដែលបានបាត់បង់ជើងទាំង២របស់នាង ដោយសារតែជម្ងឺរលាកស្រោមខួរ។ Aubrielle Marsilio ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការឆ្លងជំងឺនេះនៅពេល ដែលនាងមានអាយុទើបតែ៦ខែ។ គ្រួសាររបស់នាងត្រូវវេជ្ជបណ្ឌិតបាននិយាយថា មានឱកាសតែ១០%ប៉ុណ្ណោះនៃការរស់រានមានជីវិតរបស់នាង។

ប៉ុន្តែដោយសារតែគ្មានជម្រើស ព្រោះមេរោគរាតត្បាតពេញរាងកាយ ដូចច្នោះហើយពេទ្យបានធ្វើការវះកាត់ដោយកាត់ម្រាមដៃឆ្វេងទាំងពីរបស់នាង និងជើងទាំងសងខាង។

ម្តាយរបស់នាងមានឈ្មោះ Morgan អាយុ២៤ឆ្នាំបាននិយាយថា នាងខ្លាចមិនបានឃើញកូនស្រីរបស់នាងដើរនៅពេលនាងធំឡើង ប៉ុន្តែក៏នៅមានសង្ឃឹមវិញបន្ទាប់ពីកូនស្រីគាត់បានចាប់ផ្តើមអនុវត្តជាមួយនឹងជើងសប្បនិមិត្តរបស់នាង។ អ្នកស្រីបានបន្តថា សូមឪពុកម្តាយគ្រប់រូបយកកូនរបស់ពួកគេទទួលថ្នាំបង្ការប្រឆាំងជម្ងឺរលាកស្រោមខួរ ដើម្បីកុំអោយមានរឿងអកុសលដូចកូនអ្នកស្រី។




ប្រភព ៖ khmer-note.com
Previous Post Next Post