ឆាខាត់ណា​ប្រេងខ្យង​សាច់មាន់

គ្រឿងផ្សំ
  1. ខាត់ណា ៣០០ក្រាម (ស្រុះទឹក​ដាំ​ពុះ​ដាក់​អំបិល, ប្រេងឆា​មួយមុខបន្តិច)
  2.  សាច់មាន់ ៣០០ក្រាមហាន់ដុំតូចល្មម (ប្រឡាក់ ស្រាអង្ករ(បន្តិច), ម្សៅមី, ប្រេងឆា មួយមុខ ១ស្លាបព្រាកាហ្វេ)
  3.  ខ្ញី, ខ្ទឹមស ចិញ្ច្រាំ ៣ស្លាបព្រាបាយ
  4. ស្លឹកខ្ទឹម ២ដើមហាន់
  5. ប្រេងខ្យង ៣ស្លាបព្រាបាយ
  6. ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  7. ស្ករស ១ស្លាបព្រាកាហ្វេ
  8. ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
  9. ទឹកម្សៅមី (ម្សៅមី ១ស្លាបព្រាកាហ្វេ)
  10. ទឹកស៊ុបមាន់ ១ចាន​ចង្កឹះ 
  11. ស្រាអង្ករ កន្លះស្លាបព្រាកាហ្វេ
  12. ប្រេងឆា ៤ស្លាបព្រាបាយ
វិធីធ្វើ
1 មុន​ដំបូងដាក់ឆ្នាំង​​ដាំ​ទឹកឲ្យ​ពុះ​រួច​បន្ថែម​អំបិល និងប្រេងឆាចូលបន្តិច បន្ទាប់​​យក​ខាត់​ណា​មកដាក់​ស្រុះ (ទុកទាំងដើម) ពេលស្រុះរួចយក​មក​លាងទឹក​​ត្រជាក់​វិញ។2  យកសាច់មានមក​ប្រឡាក់ ស្រាអង្ករ,​ ម្សៅមី និងប្រេងឆា កូរ​វា​ចូល​គ្នា​ឲ្យ​សព្វ។
3   បន្ទាប់​មក​យក​ទឹក​ស៊ុប​មាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ងរ និងម្សៅមី មក​កូរលាយ​ចូលគ្នាឲ្យសព្វ(ដាក់ក្នុង​ចាន​គោម​មួយ)។
​4  យក​ឆ្នាំង​ខ្ទះ​ដាក់​ប្រេង​ឆា​ ២ស្លាបព្រាបាយចូល​ ដាក់​ភ្លើង​ឲ្យ​ក្តៅ​ចាក់​ខ្ញី​ចូល​ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​ បន្ថែម​ខ្ទឹម​ស​ចូល​ទុក​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​ដូច​គ្នា(ខ្ទឹមស, ខ្ញី​ដាក់​ពាក់​កណ្តាល) ទើប​​ដាក់​សាច់​មាន់​ចូល​ឆា​រហូត​​ទាល់​តែ​ឆ្អិន​ដួស​ទុក​មួយឡែកសិន។
5  យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ម្តង​ទៀត​ បន្ទាប់​មក​ដាក់​ខ្ទឹម​ស, ខ្ញីដែល​នៅ​សល់​ជា​មួយ​និង​ស្លឹក​ខ្ទឹម​​ឆា​ឲ្យ​ឈ្ងុយដាក់​ខាត់​ណា​ស្រុះ​ រួច​ចូល​ បន្ទាប់​មក​ទៀត​យក​គ្រឿង​ផ្សំក្នុង​ចាន​គោម​ចាក់​ដាក់​ពីលើគ្របទុក​ ១នាទីចូក​ត្រឡប់​វា​។
6  បន្ទាប់​ពី​ត្រឡប់​​ឲ្យ​ចូល​រស់​ជាតិ​ទាំង​សង​ខាង​ហើយ​ស្រង់​វា​ដាក់​ចូល​ ក្នុង​ចាន​​រាប​ស្មើ​មួយ(ស្រង់​តែ​បន្លែ)​ បន្ទាប់​មក​ទៀត​​យក​សាច់​មាន់​ដែល​ឆា​ទុក​មក​ដាក់​ឆា​ជា​មួយ​ទឹក​ដែល​នៅ​ ក្នុងខ្ទះ​ម្តង​ទៀត ​២-៣ត្រឡប់​ដួស​ដាក់​ក្នុង​ចានពី​លើ​ជា​ការ​ស្រេច៕

Previous Post Next Post