ឃើញស្រីៗមានដើមទ្រូងធំ រកការងារធ្វើបានស្រួល មានអីចង់ធ្វើតាម លទ្ធផលចុងក្រោយនឹកស្មានមិនដល់

បុរសជនជាតិចិនម្នាក់លឺគេថាស្ត្រីដែលមានដើមទ្រូងធំៗរកការងារធ្វើបានស្រួល ហើយស្របពេលខ្លួនមិនទាន់មានការងារធ្វើផងនោះ បានសម្រេចចិត្តទៅបូមសុដន់ តែចុងក្រោយត្រូវស្តាយក្រោយមួយភ្លេត។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសខាងលើនេះ មានឈ្មោះ ហូ មានអាយុ 30 ឆ្នាំ មួយហូ 30 ឆ្នាំ។ ដោយសារតែរូបគាត់ជាមនុស្សមិនសូវមានបទពិសោធន៏ធ្វើការច្រើន ដែលបានធ្វើអោយរូបគាត់ខកចិត្តយ៉ាងខ្លាំង។

ការខកចិត្តនេះ បានធ្វើអោយគាត់នឹកឃើញរឿងមួយគឺចំណាយលុយប្រមាណជា 6000 ដុល្លាដើម្បីធ្វើការវះកាត់សុដន់កាលពីចុងខែសីហាកន្លងទៅនេះ ដោយសង្ឈឹមថានឹងមានការងារធ្វើល្អប្រសើរ។
 អ្វីដែលមិននឹកស្មានដល់សុដន់របស់លោករីកធំបីដូចជាមនុស្សស្រីអញ្ចឹងដែរ ហើយម្តាយនិងក្រុមគ្រួសារមិនពេញចិត្តឡើយ ។ លើសពីនេះទៅទៀតត្រូវបានអ្នករាល់គ្នាសើចចំអកយ៉ាងខ្លាំង ។

 ដោយសារតែមានរឿងនេះកើតឡើង បុរសរូបនេះបានសម្រេចចិត្តទៅវះដើមទ្រូងអោយដូចដើមវិញដោយខ្ចីលុយអ្នកភូមិ។ ចុងក្រោយលោកហូរ ត្រូវម្ចាស់បំណុលទូរស័ព្ទទារលុយស្ទើររាល់ថ្ងៃ៕

ប្រភព ៖ khmerwonder.net
Previous Post Next Post