របៀបវិធី​ធ្វើ ​​​​នំប៉័ង​​​​​ចៀន​​ជាមួយ​​​សាច់​ជ្រូក​ចិញ្ច្រាំ​​​​​

​ថ្ងៃ​​នេះ​​សូម​នាំ​ប្រិយមិត្ត​​​មក​​ចាប់​​​​អារម្មណ៍​​​​ និង​​ចេះ​​វិធី​ចៀន​នំប៉័ង​​​​​​ជាមួយ​សាច់​ជ្រូក​ចិញ្ច្រាំ​​​ ​​សម្រាប់​បងប្អូន​​មួយ​​ចំនួន​​ពុំ​ដែល​បាន​ដឹង​ ​និង​​ចង់​ចេះ​​​​ធ្វើ​មុខ​ម្ហូប​ថ្មីៗ។ ​គ្រឿង​ផ្សំ​​មុខ​ម្ហូប​នេះ​ ​​ងាយ​ស្រួល​រក​​​​ទិញ​​​ ​និង​​​មិន​មាន​អ្វី​ច្រើន​សាំញ៉ាំ​ទេ​​ ត្រូវ​ការ​ចាំបាច់​​​​​បំផុត​ ​នំប៉័ង​ និង​សាច់​ជ្រូក។ ​​​​

គ្រឿង​ផ្សំ៖


  • ​នំប៉័ង​​ជ្រុង​​​​ ឬ​មូល​​ក៏​បាន​​​​ចំនួន​ ១០​បន្ទះ
  • ​សាច់​​​ជ្រូក​ចិញ្ច្រាំ​​​​ម៉ត់​​​​ ​៣០០​ក្រាម​ ឬ​មួយ​កូន​ចាន​តូច
  • ទឹក​ស៊ីអ៊ីវ​​​ ១​ស្លាបព្រា
  • ម្សៅមី​​ ១​ស្លាបព្រា
  • ម្រេច​ម៉ត់​​​កន្លះ​ស្លាបព្រា
  • ​​ខ្ទឹម​ស​ ៥​កំពឹស​​​​​ ​ចិញ្ច្រាំ​ម៉ត់
  • ​ជី​វ៉ាន់ស៊ុយ​​ចិញ្ច្រាំ ៣​ដើម
  • ​​ស្លឹក​ជី​វ៉ាន់ស៊ុយ
  • ស៊ុត​ ​២​គ្រាប់​
  • ​ប្រេងឆា​​​សម្រាប់​បំពង
  • ស្ករ​ស​​ ៣​ស្លាបព្រា
  • ទឹក​ខ្មេះ​​​ ២​ស្លាបព្រា
  • អំបិល​កន្លះ​ស្លាបព្រា
  • ទឹក​​កន្លះ​កូន​ចាន
  • ​បន្លែ​សម្រាប់​​ធ្វើ​ទឹក​ជ្រលក់៖​ មើម​ខ្ទឹម​ក្រហម ត្រសក់​ និង​ម្ទេស

​វិធី​ធ្វើ៖
ហាន់​​​​បន្ទះ​​​នំប៉័ង​​ជា​ចំណិត​​បួន​ជ្រុង​ទុក​មួយ​ឡែក​សិន។​ ​ចាក់​គ្រឿង​ផ្សំ​មាន​ខ្ទឹមស​​ចិញ្ច្រាំ ​​ជី​វ៉ាន់ស៊ុយ​ ​​ទឹក​ស៊ីអ៊ីវ​​ ​ម្រេច​​ច្របល់​ចូល​គ្នា​​​ រួច​ដាក់​សាច់​ជ្រូក​ចិញ្ច្រាំ​​​ពី​លើ​ច្របាច់​ឲ្យ​សព្វ ហើយ​​រោយ​ម្សៅមី​ និង​​ច្របាច់​ម្ដង​ទៀត​ឲ្យ​សព្វ។ បន្ទាប់​មក​​​​ យក​សាច់​ជ្រូក​​​​​​​​ទាំង​នោះ​​​ទៅ​​​​ដាក់​​ពី​លើ​​​ចំណិត​នំប៉័ង​​​នីមួយ​ៗ​​ ​រួច​​​​​​ប្រឡាក់​​​​​នឹង​​​ស៊ុត​ក្រឡុក សឹម​​ដាក់​ចៀន​ក្នុង​ខ្ទះ​ រហូត​​អស់​ជា​ការ​ស្រេច។ ​
ចៀន​រួច ​​យើង​ត្រូវ​ធ្វើ​ទឹក​ជ្រលក់​​ ​ដោយ​​​ដាក់​ទឹក​ក្នុង​ខ្ទះ​​ស្អាត​ថ្មី​មួយ រួច​​​ចាក់​ស្ករស​ អំបិល​ និង​ទឹក​ខ្មេះ​ចូល​ ​​ហើយ​កូរ​វា​ឲ្យ​ស្ករ​រលាយ​​​អស់​ រួច​​ចាក់​​ចូល​កូន​ចាន​ស្អាត​មួយ។ ​រៀប​ចំ​កូន​ចាន​​​មួយ​ទៀត​ដាក់​​ត្រសក់​ ​ខ្ទឹម​ក្រហម ម្ទេស ​រួច​ចាក់​​ទឹក​ដាំ​បាន​ខាង​លើ ​ចូល​​​ជា​ការ​ស្រេច​៕



ប្រភព ៖ recipe.camlocation.com
Previous Post Next Post