ត្រឹមពេល ១ថ្ងៃ ជួយព្យាបាលដំបៅ​ត្រចៀក​ឱ្យ​ជាភ្លាម!

បាក់តេរី ​និងវីរុស​នៅចំ​កណ្តាល​ត្រចៀក​ ជា​មូល​ហេតុ​ធ្វើឱ្យឆ្លង​មេរោគ​នៅក្នុង​ត្រចៀក។ ​ក្មេង​ងាយ​នឹងឆ្លង​មេរោគ​ក្នុង​ត្រចៀក​ច្រើន​ជាង​មនុស្សធំ។ ​រោគ​សញ្ញា​ទូទៅ៖ ​ឈឺត្រចៀក, ​ពិបាក​ស្តាប់, ​រាករូស, ​ឈឺក្បាល,​ សារធាតុ​រាវហូរ​ចេញពី​ក្នុង​ត្រចៀក, ​ក្អួតចង្អោរ, ​គេងមិន​លក់, ​គ្រុន​ក្តៅខ្លាំង…។ ត្រចៀក​ចែក​ចេញជា​ ៣ផ្នែក៖​ ក្រៅ,​ កណ្តាល ​និងក្នុង។

ផ្នែកនីមួយៗមានតួនាទីសំខាន់ក្នុងការស្តាប់។ ត្រចៀក​ខាងក្រៅ​ស្រូប​យក​ដំណើរ​រលក​សម្លេង ​និងមាន​រូបរាង​ដូចជា​ស្លឹកឈើ។ ​រលក​សម្លេង​ចូល​ទៅក្នុង​ត្រចៀក​តាមរយៈ​ស្លឹក​ត្រចៀក។ ​រួចរលក​សម្លេង​បានទៅ​ដល់​ក្រដាស​ត្រចៀក​ត្រង់​ទីតាំង​កណ្តាល​នៃ​ត្រចៀក។ ​រលក​សម្លេង​ធ្វើដំណើរ​ឆ្ពោះទៅ​ខាងក្នុង​ត្រចៀក​ ជាកន្លែង​រន្ធ​ត្រចៀក ​និង​សរសៃ​ប្រសាទ។ ​នៅពេល​រលក​សម្លេង​ទៅដល់​សរសៃ​ប្រសាទ ​ខួរក្បាល​ចាប់​ផ្តើម​ដំណើរ​ការ ​បន្ទាប់មក​ ធ្វើឲ្យ​យើងអាច​ដឹង ​និងយល់​ពីសម្លេង។

ផ្នែកនី​មួយៗរបស់ត្រចៀកងាយនឹងឆ្លង​មេរោគ​ណាស់ ​ប៉ុន្តែ​បញ្ហា​ធ្ងន់ធ្ង​របំផុត​ គឺត្រចៀក​ខាងក្នុង។ ​ការព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​អាចជួយ​ការពារ​ពីការ​ខូច​ក្រដាស​ត្រចៀក។ ​ប្រសិន​បើអ្នក​មិនអើពើ​នឹងការ​ឆ្លង​មេរោគ​នេះទេ ​វាអាច​ក្លាយជា​ជំងឺរ៉ាំរ៉ៃ ​ហើយ​អាច​បណ្តាល​ឲ្យស្តាប់​លែងលឺ។ ​សំណាងល្អ​ មានវិធី​ព្យាបាល​ដែលអាច​ជួយ​ប្រឆាំង​នឹងមេរោគ ​និងអាការៈ​ឈឺត្រចៀក​ទាំងនេះ​ផងដែរ៖

១. អំបិល
ឱសថសាមញ្ញៗបំផុត និងអាច​ងាយរក​បានគឺ អំបិល។
ដាក់អំបិលចូលទៅក្នុងខ្ទះ រួចដុតកម្តៅក្នុងសីតុណ្ហ​ភាព​ទាប​រយៈពេល ៣-៤នាទី។ ​អ្នកក៏​អាច​ប្រើ​ម៉ាស៊ីន​ចម្អិន។
ដាក់អំបិលក្តៅៗទៅក្នុងក្រណាត់ ហើយខ្ចប់វា និងចងឱ្យជាប់។
ដាក់វាស្អំលើត្រចៀករយៈពេលពី ៥-១០នាទី។
ធ្វើម្តងហើយម្តងទៀតឱ្យបានច្រើនដង ពេញ​មួយថ្ងៃ។ ​កម្តៅ​នឹងជួយ​ឱ្យសារ​ធាតុរាវ​ចេញមក​ក្រៅត្រចៀក ​និង​កាត់​បន្ថយ​ការ​ឈឺចាប់ ​និងការហើម។
ប្រើអង្ករជំនួសអំបិលក៏បានដែរ។

២. ខ្ទឹមស
ខ្ទឹមសត្រូវបានប្រើដើម្បីបំបាត់ការឈឺចាប់ និងឆ្លង​មេរោគ​ក្នុងត្រចៀក។
ចម្អិនខ្ទឹមស ២កំពីសជាមួយដើមស្ពៃខៀវ ឬប្រេងល្ង​រហូត​ដល់​វាប្រែ​ជាពណ៌​ត្នោត ​ដើម្បី​ទទួល​បាន​ប្រេង​ខ្ទឹមស។ ​នៅពេល​ដែលវា​នៅក្តៅឧណ្ឌៗ ​បន្តក់ប្រេងនេះ ​៤ ដំណក់​ចូលទៅ​ក្នុងត្រចៀក​ដែលឈឺ។
អ្នកក៏អាចដាក់ខ្ទឹមស ២-៣ កំពីស​ចម្អិន​រយៈពេល ៥ នាទី​បន្ទាប់មក​បុកវា និង​បន្ថែម​អំបិល។ ​រួចដាក់​វាទៅ​ក្នុងក្រណាត់ ​ហើយដាក់​ស្អំលើ​ត្រចៀក។
ដើម្បីឲ្យឆាប់ជាសះស្បើយ គួរទទួលទានខ្ទឹមស​ពី ២-៣ កំពីស​ជារៀង​រាល់ថ្ងៃ។

៣. ជីក្រហម
វាជួយការពារពីការឈឺចាប់ និងកាត់បន្ថយការឆ្លងមេរោគ។
ចម្រាញ់យកទឹកចេញពីជីក្រហម ៥សន្លឹក ហើយលាបវា​ជុំវិញ​ត្រចៀក ប៉ុន្តែ​សូម​ប្រយ័ត្ន​មិនត្រូវ​ឱ្យទឹកនេះ​ ចូលទៅ​ក្នុង​ត្រចៀក​ឡើយ។
វិធីផ្សេងមួយទៀតគឺ លាយប្រេងជីក្រហម ៣-៤ដំណក់​ជាមួយ​នឹង​ប្រេងដូង។ ​ជូតខាង​ក្នុង​ត្រចៀក, ​ជុំវិញ​គែម​ត្រចៀក​ខាងក្រៅ ​និងក្រោយ​ត្រចៀក​ដោយ​ប្រើសំឡី​ត្រាំល្បាយ​ប្រេង​ដែល​លាយរួច។ ​អនុវត្ត​វិធីនេះ​ ឱ្យបាន​ ២ដង​ក្នុង ១ថ្ងៃ។

៤. ទឹកខ្មេះប៉ោម
ប្រសិនបើការឆ្លងមេរោគត្រចៀកនេះ​បណ្តាល​មកពី​មេរោគ​ផ្សិត ​គួរប្រើ​ទឹកខ្មេះ​ប៉ោម​ប្រសើរ​ជាងគេ។
លាយទឹកខ្មេះប៉ោមជាមួយនឹងស្រាក្នុង​បរិមាណ​ស្មើគ្នា ​រួចដាក់​សំឡីត្រាំ ​ហើយ​ត្បាល់​ត្រចៀក​រយៈពេល ​៥នាទី។
ក្រោយពេលអ្នកដកសំឡីត្បាល់ចេញ ការឈឺចាប់​នឹងធូរ​ស្បើយ ​សារធាតុរាវ​ក៏បាន​ហូរចេញ​មកក្រៅ​ត្រចៀក។ ​អ្នកអាច​ប្រើម៉ាស៊ីន​ផ្លុំសក់​ដើម្បី​សម្ងួត​ត្រចៀក។

៥. ប្រេងអូលីវ
អ្នកអាចប្រើប្រេងអូលីវដើម្បីសម្អាតរន្ធត្រចៀក។
ដាក់ប្រេងអូលីវក្តៅអ៊ុនៗទៅក្នុងត្រចៀក។
ក្រោយពេលអាចម៌ត្រចៀកទន់ វានឹងចេញ​មកក្រៅ​ត្រចៀក​ដែល​ឈឺចាប់​មួយនេះ។
ប្រេងស្ពៃខៀវក៏អាចប្រើជំនួសប្រេងអូលីវបានដែរ។

៦. ដបទឹកក្តៅ
កម្តៅអាចជួយកាត់បន្ថយការឈឺចាប់បានឆាប់រហ័ស ហើយវា​ក៏អាច​បញ្ឈប់​ការលូត​លាស់​របស់​វីរុសតូចៗ។
ដាក់ក្រណាត់ក្តៅ ឬទឹកក្តៅក្នុងដប រួចស្អំលើត្រចៀក។
ស្អំក្រណាត់ក្តៅក៏បានដូចគ្នា។ ត្រាំក្រណាត់ស្អាតមួយក្នុងទឹកក្តៅ, ពូតយក​ទឹកចេញ ហើយ​ដាក់​ស្អំលើ​ត្រចៀក។
ក្រោយរយៈពេល ៥នាទី យកវាចេញ។ រង់ចាំរយៈពេល ២-៣នាទី​ទៀត ចាំធ្វើវា​ម្តងទៀត។

៧. ខ្ទឹមបារាំង
ខ្ទឹមបារាំងជាអាហារឆ្ងាញ់ តែវាក៏ជា​ឱសថ​ព្យាបាល​ត្រចៀក​ផងដែរ។
ហាន់ខ្ទឹមបារាំងជាបន្ទះៗ ហើយដាក់ចូល​ទៅក្នុង​ម៉ាស៊ីន​ចម្អិន​រយៈពេល​ពី ១-២នាទី។ ​បន្ទាប់ពី​វាត្រជាក់​រួច ​ចម្រាញ់​យកទឹកវា។ ​បន្តក់​ទឹកនេះ ​២-៣ដំណក់​ទៅក្នុង​ត្រចៀក។ ​រង់ចាំបន្តិច​ រួចផ្អៀង​ក្បាល​ដើម្បី​ឱ្យ​ទឹកនេះ​វាចេញ​មកខាង​ក្រៅវិញ។
វិធីមួយទៀតគឺ ដុតខ្ទឹមបារាំងរយៈពេលកន្លះម៉ោង ក្រោយ​មកហាន់​វាពាក់​កណ្តាល​ស្មើគ្នា ​ដាក់ពាក់​កណ្តាល​ទៅក្នុង​ក្រណាត់​ធ្វើពី​កប្បាស​ក្រាស់មួយ។ ​ដាក់វា​ស្អំលើ​ត្រចៀក​រយៈពេល ​៥នាទី។ ​បន្ទាប់មក សម្រាក​ ១០នាទី​សិន ​រួចធ្វើ​ម្តងទៀត។

៨. ប្រេងដើមតែ
ប្រសិនបើអ្នកឈឺត្រចៀក ប្រេងដើមតែអាច​ជួយអ្នក​បានភ្លាមៗ ​ព្រោះវា​មានផ្ទុក​នូវសារ​ធាតុ​ប្រឆាំង​បាក់តេរី។​
លាយ​ប្រេង​ដើមតែ ៣ដំណក់, ប្រេងអូលីវ ២ស្លាបព្រាបាយ, ទឹកខ្មេះ​ប៉ោម ១ស្លាបព្រាកាហ្វេ។ ​ដុតកម្តៅ​វាឱ្យក្តៅតិចៗ។​
បន្តក់វាចូលទៅក្នុងត្រចៀក ហើយរង់ចាំរយៈពេល ៥នាទី។ បន្ទាប់មកផ្អៀងត្រចៀកទៅម្ខាង ​ដើម្បី​ឱ្យល្បាយ​ប្រេង​ចេញមក​ក្រៅ​ត្រចៀកវិញ។
ប្រើវិធីនេះឲ្យបាន ២-៣ដងក្នុង ១ថ្ងៃ រយៈពេល ២ថ្ងៃ។

៩.ទឹកស្លឹកស្វាយ
ទឹកស្លឹកស្វាយជាឱសថព្យាបាលបញ្ហា​ឆ្លងមេរោគ​ក្នុងត្រចៀក​យ៉ាង​សក្តិសិទ្ធិ។
យកស្លឹកស្វាយ ២​ ឬ៣សន្លឹកមកបុក ឬកិន។ បន្ទាប់មក ដុត​កម្តៅទឹក​នេះឱ្យ​ក្តៅតិចៗ។
បន្តក់វា ៣-៤ដំណក់ចូលទៅក្នុងត្រចៀក។ ក្រោយរយៈពេល ២-៣នាទី ការឈឺ​ចាប់នឹង​លែង​មាន។
អនុវត្តវិធីនេះឱ្យបាន ២-៣ដងក្នុង ១ថ្ងៃ ប្រសិនបើ​អ្នកចង់​ជាសះ​ស្បើយ​ពីការឆ្លង​មេរោគ​ក្នុង​ត្រចៀកនេះទាំងស្រុង។

១០. ទឹកដោះ
ដោយសារទឹកដោះមានផ្ទុកនូវប្រូតេអុីនធម្មជាតិ, ទឹកដោះមានប្រសិទ្ធិភាពជួយ​ប្រឆាំង​នឹងការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក។ ​វាអាច​កាត់​បន្ថយ​អាការៈ​ហើម ​និងឈឺ​ត្រចៀក ​អាចឱ្យ​ជាសះ​ស្បើយ​ពីការ​ឆ្លង​មេរោគ​នេះ ​រយៈ​ពេលពី ​២ ឬទៅ ​៣ថ្ងៃ។ ​ឱសថនេះ​អាចប្រើ​បានទាំងក្មេង ​និងមនុស្សធំ។
បន្តក់ទឹកដោះ ៣-៤ដំណក់ចូលទៅក្នុងត្រចៀក។
រៀងរាល់ ២-៣ម៉ោងធ្វើម្តង។
បញ្ហារលាកតិចតួច, ឆ្លងមេរោគត្រចៀក និងដាច់រហែកតិចតួចអាចប្រើទឹកដោះដើម្បីព្យាបាលបាន។

ឱសថទាំងអស់ខាងលើនេះអាចជួយព្យាបាលជំងឺឆ្លងមេរោគក្នុងត្រចៀកបាន ​ប៉ុន្តែ​ប្រសិន​បើការ​ឈឺចាប់​នៅតែ​មាន​ក្រោយ​រយៈពេល​ ២-៣ថ្ងៃ​ យល់ល្អ​អ្នកគួរទៅ​ប្រឹក្សាជាមួយ​នឹងវេជ្ជ​បណ្ឌិត​បន្ថែម​ទៀត​ទើប​ ជាការប្រសើរ៕
ប្រភព ៖ news.camlocation.com
Previous Post Next Post