កាន់តែទំនើបហើយ! ក្រុមហ៊នអាមេរិកបានផលិតតុក្តតាសិច ស្ទើរតែដូចមនុស្សមែនទែន សម្រាប់វាយលុកទីផ្សារ

នៅអាមេរិចថ្មីៗនេះ ក្រុមហ៊ុនមួយបានធ្វើការបង្កើតតុក្កតាសិចឡើង ដើម្បីដាក់វាលក់ដោយតុក្កតានេះត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបខ្លាំង ហើយអាចនឹងត្រូវគេប្រើប្រាស់ច្រើននាពេលខាងមុខនេះ។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា Abyss Creation បានបង្កើតធ្វើតុក្កតាសិចអេឡិចត្រូនិចឡើងនៅឯរោងចក្ររបស់ខ្លួនក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដោយដាក់លក់ក្នុងតម្លៃ ១៥០០០ដុល្លារក្នុង ១តុក្កតា។

បើតាមព័ត៌មានពីក្រុមហ៊ុន តុក្កតានេះគឺផលិតពីជ័រស៊ីលីកូនចេញជារូបរាងមនុស្សតែម្តង ចំណែកឯខាងក្នុងវិញគឺគេមានបំពាក់នូវគ្រឿងអេឡិចត្រូនិចជាច្រើនដូចជាម៉ាស៊ីនរំញ័រជាដើម ព្រមទាំងវាមានសមត្ថភាពអាចបម្រើអារម្មណ៍ដល់អ្នកដែលទិញយកទៅប្រើបានយ៉ាងល្អថែមទៀតផង និយាយរួមគឺមិនចាំបាច់ទាល់តែពិតៗនោះទេទើបសុខស្រួល។

មិនតែប៉ុននោះ តុក្កតានេះត្រូវបានបំពាក់ដោយចំណុចរសើបសប្បនិមិត្ត ដែលគេផលិតវាឡើងដោយមានទំហំដូចគ្នាទៅនឹងរបស់ពិត ព្រមទាំងអាចទន់ជាងរបស់ពិតផងក៏ថាបាន។ បើទោះបីជាទំនើបយ៉ាងណាក្តី តុក្កតាមួយនេះក៏ប្រហែលមិនអាចវាយលុកទីផ្សារបានខ្លាំងក្លានោះដែរ ដោយសារក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងដូចជាក្រុមហ៊ុនជប៉ុន កូរ៉េក៏គេបានកំពុងតែចាប់ផ្តើមផលិតវាឡើងផងដែរ។

លោក Devid Levi ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតតុក្កតានេះបានប្រាប់ថាតុក្កតាសិចស៊ីលីកូនផ្សេងៗជាច្រើនមកហើយដែលមនុស្សទូទៅធ្លាប់បានឃើញ ព្រមទាំងអ្នកខ្លះធ្លាប់បានសាកថែមទៀតផង ប៉ុន្តែតុក្កតាអេឡិចត្រូនិចមួយនេះគឺមិនដូចគ្នាជាមួយតុក្កតារាល់ដងនោះទេដោយវាមានភ្ជាប់ជាមួយនឹងមុខងារច្រើនយ៉ាង មានគុណភាពល្អជាង ហើយពេលប្រើទៅអ្នករាល់គ្នានឹងដឹងថាតម្លៃដែលគេដាក់លក់នោះមិនថ្លៃពេក គឺវាសមរម្យសម្រាប់តុក្កតាមួយនេះតែម្តង។





ប្រភព ៖ khmer-note.com
Previous Post Next Post