តារាល្បីៗជាច្រើន ចូលរួមមង្គលការ ម្ចាស់បទ «មិនបានត្រៀមចិត្ត» កាលពីយប់មិញ

ភ្នំពេញ៖ មង្គលការរបស់ អតីតតារាចម្រៀងប្រុស គង់ សង្វារដានី កាលពីយប់មិញ បានប្រកបទៅដោយភាពរលូន នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ អាគារE។

តារាសិល្បៈជាច្រើន បាននាំគ្នាចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពិធីទាំងមូល កាន់តែអធិកអធមយ៉ាងខ្លាំង។ ក្នុងនោះ គេសង្កេតឃើញ មានតារាប្រុស ស្រីល្បីៗ ដូចជា កញ្ញា អាវីហ្សា កញ្ញា ឌួង ហ្សូរីដា អ្នកនាង ទូច ស្រីល័ក្ខ លោក ប៉ែន ចំរ៉ុង លោក អែនឌី លោក អេឡិច ចិត្រា និងតារាជាច្រើនដួងទៀត។
មិនតែប៉ុណ្ណោះ អ្នកនាង គង់សុជាតិ និង លោក ជា វិបុល ក៏បានធ្វើជាពិធីករ និងពិធីការនី ក្នុងថ្ងៃមង្គលការប្អួនប្រុសថែមទៀតផង៕

តោះមើល ទិដ្ឋភាពទាំងមូល ក្នុងពិធីរៀបការរបស់ ម្ចាស់បទចម្រៀង«មិនបានត្រៀមចិត្ត» ទាំងអស់គ្នា៖











ប្រភព ៖ khmerload.com
Previous Post Next Post