តើត្រូវធ្វើយ៉ាងណា​បើ​ខាងប្រុស​ធំជាង​?

ស្ត្រី​គរប់​រូប​តែងតែ​ចង់​បាន​ដៃគូដែល​មាន​ទំហំ​អាអូន​តូច មិន​ធំពេក មិន​តូច​ពេក គឺ​សម​ល្មម​ជាមួយ​នឹង​រូប​គេ​។ ព្រោះ​ពេល​ខ្លះ​ទំហំអាអូន​តូចអាច​ជា​បញ្ហាមួយ នៅ​ពេ​លអាអូន​តូច​របស់​បុរស និង​រន្ធយោនី​របស់អ្នកមិនសមាមាត្រនឹង​គ្នា។

វេជ្ជបណ្ឌិត​ផ្នែកសរីរៈ​ និងសុខភាព​ផ្លូវភេទស្ត្រី  គឺ​​លោកស្រី Lauren Streicher បាន​ធ្វើ​ការ​ស្វែង​រក​ដំណោះស្រាយបញ្ហាអាអូនតូច​ធំជ្រុល ដែល​មិន​សមាមាត្រ​ជាមួយ​នឹង​រន្ធ​យោនី​របស់​ស្ត្រី។ តើត្រូវធ្វើដូច​ម្តេច ប្រសិន​បើ​អ្នក​ជួប​នឹង​ដៃគូ​ដែរមាន​អាអូន​តូចធំបែបនេះ?

ដំណឹង​ល្អ៖ ជា​ទូទៅ​រន្ធយោនី​ភាគច្រើន​អាច​សមល្មមជាមួយ​គ្រប់​រូបរាង និង​ទំហំ​របស់​​អាអូន​តូចបុរស​ទាំង​អស់។ លោក​ស្រី​វេជ្ជបណ្ឌិត Streicher បាន​មាន​ប្រសាសន៏​ថា៖ «ដោយ​សារ​មាន​​ច្រក​ចូល​ត្រឹម​ត្រូវ និង​សារធាតុ​រំអិល ធ្វើ​ឲ្យ​រន្ធយោនី​ភាគ​ច្រើន​អាច​ពង្រីក​ឲ្យ​សម​ល្មម មិន​ថា​ទំហំ​លិង្គ​ធំ​ប៉ុណ្ណា​ទេ»។

ប៉ុន្តែ​វា​ជាករណី​កម្រនឹង​ជួប​មនុស្ស​ស្រី​នៅ​ចន្លោះវ័យ ២០ និង ៣០ឆ្នាំ​មាន​បញ្ហាបែប​នេះ​ណាស់។ លោក​ស្រីបាន​មាន​ប្រសាសន៏​ថា៖ «វា​ក្លាយ​ជា​រឿង​មួយ​ធម្មតា​ទេ នៅ​ពេល​អ្នក​ចាស់ ព្រោះ​បញ្ហា​អរម៉ូន​របស់​អ្នក​នឹង​កាន់​តែ​កើន​ឡើង»។

គេនិយាយថា មាន​ករណីលើក​លែង។ លោក​ស្រី Streicher បាន​មាន​ប្រសាសន៏​ថា៖ «ពេល​ខ្លះ​អាច​មាន​អាអូន​តូច​ធំហួស​ហេតុពេក​សម្រាប់​រន្ធយោនី​របស់​ស្ត្រី ហើយ​ប្រសិន​បើ​មាន​ករណីនេះ​មាន​មែន រឿង​ដែល​សំខាន់​អ្នក​ត្រូវ​រកដំណោះស្រាយ ព្រោះវា​ប្រាកដ​ជា​មានផ្លូវចេញ»។

មានហេតុផលធំៗ​២យ៉ាង ដែល​អាអូន​តូច​របស់​បុរស​អាច​ធំហួស​ពេក។ ដំបូង អ្នក​ប្រហែល​ជា​មិន​មានអារម្មណ៏​គ្រប់​គ្រាន់​ឡើយ ពិតទេ? លោកស្រី​មាន​ប្រសាសន៏​ថា៖ «ប្រសិន​បើ​មនុស្ស​ស្រី​គ្មាន​សម្រើប​ទេ អាអូន​តូច​នឹងមិន​អាច​ចូល​បាន​ឡើយ ហើយ​​ប្រសិន​បើអាច​ចូល​បាន វា​អាច​បណ្តាល​​ឲ្យ​មាន​ការ​​ឈឺចាប់, ហូរឈាម ឬបណ្តាល​ឲ្យរហែក។

ដើម្បីដោះ​ស្រាយបញ្ហា​នេះ អ្នក​ត្រូវ​មាន​អារម្មណ៏​ពុះកញ្ជ្រោល ទើប​លិង្គគាត់​អាច​បញ្ចូល​អ្នក​បាន។ សុំ​ឲ្យ​គាត់​លេង​ប្រដាប់​ភេទ​អ្នក​ឲ្យ​បាន​ខ្លាំង មុន​ចាប់​ផ្តើម​សកម្មភាព​ពិត​ប្រាកដ ឬ​ប្រើ​ប្រេង​ដើម្បី​អាច​រុក​ចូល​បាន។

វិធីមួយ​ផ្សេង​ទៀត ជា​ឱសថ​ពិត​ប្រាកដ​មួយ​អាច​ធ្វើ​ឲ្យ​រន្ធយោនី​របស់​អ្នក​បាត់​បង់​ទឹក​តិច។ លោក​ស្រីបាន​មានប្រសាសន៏​ថា៖ «ថ្នាំពន្យា​កំណើត​អាច​ធ្វើ​ឲ្យ​រន្ធយោនី​ស្ងួត ហើយ​ប្រភេទ​ថ្នាំ​អង់​ទីហ៊ីស​តាមីន សម្រាប់​ព្យាបាល​ជំម្ងឺ​មហារីក ក៏​អាច​​បង្ក​ឲ្យ​មានធាតុវិទ្យុសកម្មដែរ»។ ដូច្នេះ ប្រសិន​បើ​អ្នក​នៅតែមាន​សម្ងួត បើ​ទោះបី​ជា​ដៃគូ​អ្នក​ប្រឹង​លេង​ប៉ុណ្ណា​ក៏​ដោយ សូម​ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត​ដើម្បី​អាច​មាន​ថ្នាំព្យាបាល​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក។

រឿង​ដែល​សំខាន់​គឺ​ត្រូវផ្តោត​ទៅ​លើស្ថាន​ភាព​ដំណោះ​ស្រាយ​មួយ។ ឲ្យតែ​អ្នក​អនុវត្ត​តាម​ការ​ណែនាំ​ខាង​លើ អ្នក​នឹង​មិន​បរាជ័យ​ក្នុង​ការ​រួមភេទ​ឡើយ ប្រសិន​បើ​អាអូន​តូច​គូស្នេហ៏​របស់​អ្នក​ធំពេក។ លោក​ស្រី​បាន​បន្ថែម​ទៀតថា៖ «នាងខ្ញុំ​មិន​ដែល​បាន​ជួប​នឹង​អ្នក​ជំងឺណា​ដែល​មិន​អាច​ជោគជ័យ​ពី​រឿង​លើ​គ្រែ​ទេ ក្រោយ​ពេល​បាន​ដឹង​ពីជំហាន​ដ៏​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»៕


ប្រភព ៖ news.camlocation.com
Previous Post Next Post