ឧបករណ៍ថ្មីសម្រាប់អ្នកមានស្នេហា អាចថើបគ្នាតាមអនឡាញបាន មានអារម្មណ៍ដូចថើបគ្នាពិតៗ

ជារៀងរាល់ថ្ងៃ គូស្នេហ៍ជាច្រើនគូតែងតែមិនដែលសូវទទួលបានភាពស្និទ្ធស្នាលពីគ្នាប៉ុន្មាននោះទេ ព្រោះតែពួកគេត្រូវស្ថិតនៅឆ្ងាយពីគ្នាមិនបាននៅជិត។ ប៉ុន្តែទៅថ្ងៃខាងមុខ បញ្ហាមួយនេះគឺអាចនឹងលែងមានតទៅទៀតហើយព្រោះតែឧបករណ៍អេឡិចត្រូនិចថ្មីមួយនេះត្រូវគេបង្កើតឡើងដោយធ្វើឲគូស្នេហ៍អាចសម្តែងការថើបស្និទ្ធស្នាលគ្នាបានតាមរយះអ៊ីនធើណេត។

ឧបករណ៍មួយនេះត្រូវបានគេឲឈ្មោះថា Kissenger ហើយអ្នកដែលប្រើប្រាស់គឺត្រូវភ្ជាប់វាទៅកាន់អ៊ីនធើណេត និងដាក់ជាប់ជាមួយទូរស័ព្ទ smartphone ដើម្បីអាចប្រើប្រាស់វាបាន។ ដើម្បីប្រើប្រាស់ អ្នកប្រើគ្រាន់តែធ្វើការដោតភ្ជាប់ smartphone ទៅនឹងឧបករណ៍មួយនេះ ហើយបើក App របស់វាដើម្បីភ្ជាប់ទៅកាន់ឧបករណ៍មួយទៀតរបស់គូស្នេហ៍ខ្លួន។ នៅផ្នែកខាងក្រោមនៃឧបករណ៍នេះត្រូវបានបំពាក់មកជាមួយនឹងជ័រទន់ដែលមានលក្ខណះស្រដៀងគ្នាទៅនឹងបបូរមាត់របស់មនុស្ស ហើយគូស្នេហ៍ទាំង ២អាចដាក់មាត់នៅលើជ័រនោះហើយធ្វើសកម្មភាពថើបបានដោយវាផ្តល់មកនូវអារម្មណ៍ដូចជាបានថើបមែនទែនពិតៗយ៉ាងអញ្ចឹង។

លោក Andreou Lenos ដែលជា CEO របស់ឧបករណ៍ Kissenger នេះបានប្រាប់មកថាឧបករណ៍នេះគឺមាន sensor ពិសេសធ្វើឲគូស្នេហ៍ដែលប្រើប្រាស់វាមានអារម្មណ៍ហាក់ដូចជាថើបគ្នាពិតប្រាកដដូចចាប់បបូរមាត់ដាក់ពីលើបបូរមាត់យ៉ាងអញ្ចឹង។ ចំពោះការដាក់លក់វិញ ឧបករណ៍នេះនឹងត្រូវចេញលក់នៅពេលខាងមុខឆាប់ៗនេះហើយដោយគេរំពឹងខ្ពស់ថានឹងមានអ្នកទិញវាយកសុខ កុយ
ប្រភព ៖khmer-note.com
Previous Post Next Post