វ៉ាន់ នីឡា សម្រេចសមិទ្ធិផលនឹកស្មានមិនដល់ ដែលនារីៗមិនគួរមើលរំលង

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បានសម្រេចសមិទ្ធិផលថ្មីមួយរបស់ខ្លួន ដែលនារីៗមិនគួរមើលរំលងគឺធ្វើម្ហូបនៅក្នុងចង្ក្រានបាយ។ ថ្វីត្បិតថា មនុស្សស្រីនិងមនុស្សប្រុសមានសិទ្ធិស្មើគ្នាក៍ដោយក្តី ប៉ុន្តែគេនៅតែអោយតំលៃនារី ជាអ្នកធ្វើម្ហូបជាងបុរសហើយភាគច្រើននៃមនុស្សស្រីគឺគ្រួសារតម្រូវអោយរៀនធ្វើម្ហូប មុនពេលរៀបអាពាហ៌ពិពាហ៌បង្កើតគ្រួសារមួយផ្ទាល់ខ្លួន។


ទោះជាយ៉ាងណាក្តី យើងមិនមានន័យថា គ្រប់នារីទាំងអស់ត្រូវតែចូលចង្ក្រានបាយដើម្បីធ្វើម្ហូបអាហារនោះទេ ដោយគេសង្កេតឃើញថា ស្ត្រីជាច្រើនបានក្លាយជាអ្នកដឹកនាំសំខាន់ៗផងដែរ នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះដែរតារាចម្រៀង វ៉ាន់ នីឡា ក៍បានបង្ហាញពីអារម្មណ៍របស់ខ្លួនពេលដែលចូលចង្ក្រានបាយ ធ្វើម្ហូបជាលើកដំបូង ដោយនាងបានរៀបរាប់ថា៖

 “សប្បាយចិត្តណាស់មិននឹកស្មានថាខ្លួនឯងចេះធ្វើម្ហូបចឹងសោះ ដេកមើលរហូតនិយាយទៅ នៅភ្នំពេញមិនដែលមានឱកាសបានធ្វើទេ ម៉ាក់ហើយបងស្រីកាងដាច់មង .. ទាំងអស់នេះគឺជាសមិតផលដែលខ្ញុំបានធ្វើឡើងក្នុងអំឡុងពេលមេផ្ទះចូលខ្លួន បានម៉ានមាសមេ អូ ! ចង់ប្រាប់ថាស្នាដៃខ្ញុំឆ្ងាញ់ណាស់ញាំុអស់អស់មង អត់មានសល់ចាក់ចោលទេ“


ប្រភព ៖ komsan.khmer-note.com
Previous Post Next Post