សុខ មុន្នីពិសី ជួបជីវិតកំសត់ ដល់ម្លឹង ផង!

ភ្នំពេញ៖ តារាស្រី ចូលចិត្តបញ្ចេញភាពស៊ិចស៊ី កញ្ញា សុខ មុន្នីពិសី បានត្អូញត្អែរដាក់អ្នកគាំទ្រ ដែលពេលនេះ រូបនាងកំពុងតែឈឺជាទម្ងន់ តែគ្មានអ្នកណាមើលថែនាងទាល់តែសោះ។

នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីវ័យក្មេងរូបនេះ បានបង្ហោះរូបថតមួយសន្លឹក ដែលឃើញដៃព្យួរសេរ៉ូម ជាមួយនឹងទឹកមុខក្រៀមក្រំ និងស្លេកស្លាំងយ៉ាងខ្លាំង។ ក្នុងនោះ រូបនាងបានសរសេរអមជាមួយនឹងរូបថតថា "ឈឺខ្លួនឯងមើលថែខ្លួនឯង"។

ចំពោះពាក្យពេចន៍ដ៏កំសត់ របស់កញ្ញា សុខ មុន្នីពិសី បានធ្វើឲ្យអ្នកគាំទ្រ អាណិតរូបនាង ដែលសូម្បីគ្រួសារ និងគូស្នេហ៍ ក៏គ្មានអ្នកណា មកនៅក្បែរនាងបន្តិច សុខចិត្តឲ្យនាងគេងព្យួរសេរ៉ូមឯកាតែម្នាក់ឯង។ ក្នុងនោះដែរ អ្នកគាំទ្ររបស់នាង ក៏បានជូនពរឲ្យនាង ឆាប់ជាពីជម្ងឺ ទោះបីជាពួកគេ មិនដឹងថា នាងមានជម្ងឺអ្វីក៏ដោយ។
នាពេលបច្ចុប្បន្ន កញ្ញា សុខ មុន្នីពិសី ហាក់ដូចជាមិនសូវលេចមុខសម្តែង តាមរយៈ ថត MV ឬស្ពតពាណិជ្ជកម្ម ដូចសព្វរាល់ដង តែបែរជាយកពេលវេលាទាំងនោះ ទៅដើរកំសាន្តលេង តាមបណ្តាប្រទេសទៅវិញ ប្រហែលជានាង ចង់សម្រាកកាយ ឬដកខ្លួនចេញពីសិល្បៈមួយរយៈ៕ 






ប្រភព ៖ khmerload.com
Previous Post Next Post