រូបមន្តសាមញ្ញៗ កំណក​កំបោរ​តាមជើង​ធ្មេញ​នឹងបាត់​អស់​គ្មានសល់


កំណក់​កំបោរ​ដែល​កើតឡើង​នៅតាម​ជើង​ធ្មេញ និង​ធ្មេញ គឺជា​មូល​ហេតុ​ចម្បង​នៃការ​ពុកធ្មេញ, រលាក​អញ្ចាញ​ធ្មេញ និង​បញ្ហា​ផ្សេងៗ។ ប៉ុន្តែ​សំណាង​ល្អមាន​មធ្យោ​បាយ​ដោះស្រាយ​សាមញ្ញៗ និងមាន​ប្រសិទ្ធិភាព​បំផុត​ ដោយ​មិន​ចាំបាច់​ទិញ​ផលិត​ផលថ្លៃៗ ​ឬទៅ​ជួបពេទ្យ​ឡើយ។

ទោះជាយ៉ាងណា រឿង​ដែល​សំខាន់​បំផុត​អ្នកត្រូវ​ធ្វើ​អនាម័យ​មាត់​ធ្មេញឱ្យ​បាន​ទៀងទាត់ ដើម្បី​ទប់ស្កាត់​បាក់តេរី​ និង​រក្សា​ធ្មេញ​ឱ្យមាន​សុខភាពល្អ។

គ្រឿងផ្សំ

  • ទឹក ២៥០ មីលីលីត្រ
  • សំបកផ្លែវ៉ាល់ណាត់(Walnut) ៤០ ក្រាម

ការណែនាំ

  • ដំបូងអ្នកត្រូវយកសំបក​ផ្លែវ៉ាល់​ណាត់​ដាំទឹក​រយៈពេល ២០នាទី បន្ទាប់មក​ស្រង់​ចេញ​ពីទឹកក្តៅ  ហើយ​គ្រប់ឱ្យជិត។
  • ក្រោយពីត្រជាក់ហើយ សូម​យក​ច្រាស់​ដុស​ធ្មេញ​ត្រដុស​ជាមួយ​នឹង​សំបក​ផ្លែវ៉ាល់ណាត់​ចំនួន ១០ នាទី។
  • បន្ទាប់មកដុសធ្មេញរបស់អ្នកឱ្យបាន​សព្វល្អ ៣ដង​ក្នុង​មួយថ្ងៃ។

គុណសម្បត្តិរបស់​សំបក់​វ៉ាល់ណាត់ អាយ​ជួយ​កម្ចាត់​បាក់តេរី, កំណក់​កំបោរ, ជួយឱ្យ​ធ្មេញ​រឹងមាំ, បញ្ឈប់​បញ្ហា​ឈាម​ហូរតាម​អញ្ចាញ​ធ្មេញ និង​កាត់​បន្ថយ​ការរលាក៕
ប្រភព ៖ news.camlocation.com
Previous Post Next Post