តើ​​បុរស​ត្រូវ​ការ​មាន​សង្សារ​ដែល​​ជា​ក្រមុំ​បរិសុទ្ធ​ពិត​មែន​ឬ?

សំណួរ​ដែល​​​ទទួល​បាន​ការ​ចោទ​សួរ ​និង ​ត្រូវ​ការ​ចម្លើយ​តប​​ច្រើន​បំផុត​នោះ​ គឺ​​ថា​តើ​​បុរស​ត្រូវ​ការ​មាន​សង្សារ​ដែល​​ជា​ក្រមុំ​បរិសុទ្ធ​ពិត​មែន​ឬ? នៅ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​ ដែល​​សេរី​ភាព​នៃ​ការ        ​សម្តែង​ចេញ​​ខាង​ភេទ​ចូល​ដល់​កម្រិត​មួយ​ ដែល​​ហៅ​ថា​បើក​ចំហ​ និ​ង ​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​ជា​​​លំដាប់​​ហើយ​នោះ​​ តែ​សំណួរ​ដែល​ទាក់​ទង​នឹង​ក្រមុំ​បរិសុទ្ធ​ និង ​មិន​បរិសុទ្ធ​ក៏​នៅ​ជា​បញ្ហា​ដដែល។



តាម​ការស្ទាប​ស្ទង់​មួយ​​បង្ហាញ​ថា​​ បុរស​ត្រូវ​ការ​រៀប​ការ​និង​​រស់​នៅ​ ជាមួយ​នារី​ដែល​ល្អ​បរិសុទ្ធ​ តែសួរ​ថា​ ​បើ​រឿង​​ប្រលូក​នឹង​ការ​រួម​ភេទ​មុន​រៀប​ការ​ នៅ​តែ​ជា​រឿង​ធម្មតា​របស់​បុរស​នៅ​ក្នុង​សង្គម​​ហើយ តើ​ឲ្យ​យើង​ទៅ​រក​ក្រមុំ​បរិសុទ្ធ​មក​ពី​ណា?

បុរស​ត្រូវ​ការ​អ្វី?

តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន​ ពី​ការ​​ស្ទង់​មតិ​​​ក្រៅ​ផ្លូវ​ការ​មួយ​​​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​២៥​នាក់​មាន​១៤​នាក់​ត្រូវ​ការ​ក្រមុំ​​ព្រហ្មចារីយ៍​ធ្វើ​ជា​ភរិយា​ ខណៈ​ដែល​១១​នាក់​​ទៀត​ឆ្លើយ​តប​ថា​បរិសុទ្ធ​ឬ​មិន​បរិសុទ្ធ​​ក៏​បាន ដែល​​នេះ​សង្កេត​ឃើញ​ថា ​​ទាំង​ពីរ​ក្រុម​សុទ្ធ​តែ​មាន​ទំនោរ​ មក​ខាង​ក្រមុំ​បរិសុទ្ធ​ទាំង​អស់​​ ដោយ​គ្មាន​នរណា​តប​ថា​ ចូលចិត្ត​ក្រមុំ​មិន​បរិសុទ្ធ​ជាង​នោះ​ទេ​ ហើយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា បុរស​ដែល​ចូលរួម​ឆ្លើយ​តប​​នឹង​​​សំណួរ​​នេះ ​សុទ្ធ​តែ​នៅ​កំលោះ​មិន​ទាន់​រៀប​ការ និង​សុទ្ធ​តែ​មាន​ការ​ពាក់​ព័ន្ធ​​​នឹងស្រី​កំណាន់​ឬ​ស្រី​ជា​សង្សារ​យ៉ាង​តិច​២នាក់។

ទោះ​បី​ជា​ការ​ធ្វើ​ស្ថិតិ​លើក​នេះ ​ប្រាស​ចាក​ពី​លក្ខណៈ​វិទ្យាសាស្រ្ត​បន្តិច​ក៏​ពិត​មែន​ តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​​ដឹង​ថា​ បុរស​ត្រូវ​ការនារី​ដែល​ស្អាត​ស្អំ​បរិសុទ្ធ​​​បំផុត​តាម​ដែល​អាច​រក​បាន ​​នៅ​ពេលដែល​ត្រូវ​ការ​រៀប​អាពាហ៍​ពិពាហ៍​ ទាំង​ដែល​ពួកគេ​​ក៏​សុទ្ធ​តែ​ឆ្លង​កាត់​​បទ​ពិសោធន៍ ​​រឿង​សង្សារ​យ៉ាង​ជោក​ជាំ​រួច​មក​ហើយ​ និង​ខ្លះ​មាន​ឌុប​រហូត​រាប់​ភ្លេច​ទៅ​ទៀត។



​បញ្ហា​របស់​មនុស្ស​ប្រុស ​គឺ​ពួកគេ​ត្រូវ​ការ​ទាំង​អស់ ​ទាំង​ក្រមុំ​បរិសុទ្ធ​សម្រាប់​រៀប​អាពាហ៍​ពិពាហ៍​និង​​ក្រមុំ​​ចូលចិត្ត​សប្បាយ​ ដើម្បី​​ពួក​គេ​បាន​បន្ថែម​បទ​ពិសោធន៍​​ និង​​ការ​យល់​ដឹង​រឿង​លើ​គ្រែ។ តែ​ពួក​គេ​នឹង​​​មិន​អាច​ទទួល​យក​បាន​ទេ ​បើ​ចៃ​ដន្យ​មាន​ភរិយា​​ប៉ះ​លើ​នារី​ ដែល​​ធ្លាប់​ប្រព្រឹត្ត​ខ្លួន​​ដូចពួក​​គេ​កន្លង​មក​។ ពួកគេ​មាន​អារម្មណ៍​មួយ​ ដែល​ពិបាក​​នឹង​ទទួល​យក​ណាស់​ ដែល​មក​​ត្រូវ​​ចាប់​ដៃ​គ្នា​ឬ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​មនុស្ស​ស្រី​​ ដែល​​មាន​ប្រវត្តិ​រឿង​រួម​​ភេទ​យ៉ាង​ជោក​ជាំ​ដូច​ពួកគេ។

ទោះ​បី​ជា​រឿង​ព្រហ្មចារីយ៍​​​ ជា​រឿង​ដែល​តែង​​ចោទ​សួរ​គ្នា​ជាញឹក​ញាប់​ តែ​ការ​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​ក៏​មិន​មែន​ជា​រឿង​អាក្រក់​អ្វីដែរ។ ការ​ដែល​មនុស្ស​ពេញ​វ័យ ​សម្រេច​ចិត្ត​​មាន​សម្ព័ន្ធ​ខាង​ផ្លូវ​ភេទ​​នៅ​ក្នុង​​សម័យ​នេះ​ ក៏​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​​​អាក្រក់​គួរ​ឲ្យ​​ស្អប់​ខ្ពើម​ ​​ឬ​ទទួល​យក​មិន​បាន​នោះ​ទេ ​តែ​ការ​ពិត ​វា​ជា​ការសម្តែង​ចេញ​នូវ​សេចក្តី​ស្រលាញ់​ម្យ៉ាង​​  នៅ​ក្នុង​ទម្រង់មួយ​​ដែល​មាន​លក្ខណៈ​ធម្មជាតិ​បំផុត។ លោក​អ្នក​ពិត​ជា​មិន​អាច​ដាក់​ទោស​នារី​ ឬ​នរណា​ម្នាក់​​ចំពោះរឿង​​អារម្មណ៍​ផ្លូវ​ភេទ​ដែល​កើត​ឡើង​តាម​ធម្មជាតិ​បាន​​នោះ​ទេ។

តែ​វា​ក៏​ជា​ជំនឿ​​មួយ​ដែល​ពិបាក​នឹង​​ផ្លាស់​ប្តូរ​រឿង ការ​ជឿ​​អំពី​​ក្រមុំ​បរិសុទ្ធ​និង​មិន​បរិសុទ្ធ​ ទោះ​បី​ជា​​បរិសុទ្ធ​ឬ​មិន ​ក៏​សុទ្ធ​តែ​មាន​ចំណុច​ល្អ​និង​​មិន​ល្អ​រៀង​ៗ​ខ្លួន​។ ដូច្នេះ​សាក​​មក​មើល​​អ្វី​ដែល​ជា​ចំណុច​ល្អ​និង​​​មិន​ល្អ​​របស់​នារី​​ទាំង​ពីរ​ប្រភេទ​នេះ?

នារី​ដែល​មាន​បទ​ពិសោធន៍​

          ចំណុច​ល្អៈ ការ​ដែល​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​នោះ​ មិន​ចាំ​បាច់​ឲ្យ​អ្នក​ដើរ​តួ​ជា​ឪ​ព្រះ​​ឬ​​ជា​សុភាព​បុរស​នោះ​ទេ​​ ព្រោះ​នារី​មួយ​ចំនួន​ក៏​ត្រូវ​ការ​រក​បុរស​ មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពួក​នាង​ដែរ​។ បើ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ខ្ពស់រឿង​ភេទ​សម្ព័ន្ធ​​ នោះ​សេចក្តី​សុខ​រឿង​លើ​គ្រែ​របស់​លោក​អ្នក​​​នឹង​គ្មាន​អ្វី​មក​បរិយាយ​ទៀត​ទេ។

          ចំណុច​​មិន​ល្អៈ បុរស​ដែល​មាន​បទពិសោធន៍​រឿង​ផ្លូវ​ភេទ​តិច​ជាង​សង្សារ ​ប្រហែល​ជា​ត្រូវ​សតិ​បែក​ហើយ​បើ​សង្សារ​​របស់​ខ្លួន​ជា​ប្រភេទ​មនុស្ស​ដែល​មាន​តម្រេក​ខ្លាំង។ ក្រៅ​ពី​នោះ​គេ​អាច​នឹង​ត្រូវ​​រំខាន​ពី​ជីវិត​​ស្នេហា​នៅ​ក្នុង​អតី​ត​របស់​នាង​ទៀត​ផង។

នារី​បរិសុទ្ធ

        ចំណុច​ល្អៈ បុរស​មួយ​ចំនួន​​មានមោទនភាព​ខ្លាំង​ណាស់ ​ដែល​​​ខ្លួន​ឯង​គឺ​ជា​បុរស​ដំបូង​​របស់​នារី​ជា​ដៃ​គូ។ ពួកគេ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​​ នៅ​ក្នុង​តម្រា​គ្រូ​និង​សិស្ស​​ដោយ​រំពឹង​ទុក​ថា​នារី​របស់​គេ​នឹង​ត្រូវ​ហ្វឹក​ហាត់​​ឲ្យ​​ចូលចុះ​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ការ​ដែល​បាន​ក្លាយ​ជា​មនុស្ស​ប្រុស​ទី​១​​របស់​មនុស្ស​ស្រី​ ​​ធ្វើ​ឲ្យ​បុរស​កាត់​​បន្ថយ​អារម្មណ៍​តានតឹងឈប់​ខ្វាយ​ខ្វល់​​ ពី​បញ្ហា​ដែល​​ត្រូវ​តែ​ពូកែ​រឿង​លើ​គ្រែ​បាន​ច្រើន​ណាស់​​​​ ព្រោះ​នារី​ដ៏​សែន​ស្អាត​ស្អំ​របស់​​គេ​ ​នឹង​មិន​អាច​យក​រឿង​នេះ​ទៅ​ប្រៀប​​ធៀប​ជាមួយ​នរណា​បាន​ទៀត​។ រយៈ​ពេល​នេះ ​ជា​ពេល​ដែល​វិសេស​វិសាល​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ប្រុស​ហើយ!

          ​ចំណុច​មិន​ល្អៈ បើ​បុរស​មាន​សង្សារ​ជាក្រមុំ​បរិសុទ្ធ​នោះ​ វា​នឹង​ពិបាក​ដែល​នាង​​ព្រម​ព្រៀង​ប្រគល់​ឲ្យ​ដោយ​ងាយ​ៗ​នូវ​អ្វី​ដែល​បុរស​ត្រូវ​ការ ហើយ​ឱកាស​ក្នុង​ការ​បដិសេធ​​ចំពោះ​ការ​មាន​សម្ព័ន្ធ​​​ផ្លូវ​ភេទ​មុន​រៀប​ការ ​នឹង​​មាន​​កម្រិត​កាន់​តែ​ខ្ពស់​ឡើង​ៗ ដែល​អាច​ជា​រយៈ​ពេលមួយ​​ដែល​​បុរស​​ត្រូវ​អត់​ធន់​ស៊ូ​ទ្រាំ​នឹង​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​យ៉ាង​ក្រហល់​ក្រហាយ​​បំផុត។ ម្យ៉ាង​ទៀត​ដោ​យ​សារ​​អ្នក​ជា​បុរស​ទី​១​របស់​នាង​ ដូច្នេះ​ឱកាស​ដែល​​នាង​មិន​ចេះ​រឿង​លើ​គ្រែ​ក៏​មាន​ច្រើន ព្រោះ​នាង​មិនធ្លាប់​មាន​បទ​ពិសោធន៍​​ និង​ត្រូវ​​បំភ្លេច​ចោល​ឲ្យ​ហើយ​ទៅ​ រឿង​ស្រណុក​ស្រួល​លើ​គ្រែ​ទាំង​ឡាយ ព្រោះ​វា​នឹង​ពិបាក​ដែល​បង្គាប់​ឲ្យ​​​ក្រមុំ​ជើង​ថ្មី​ម្នាក់​ធ្វើ​អូរ៉ាល់​ស៊ិច​(Oral Sex)ឲ្យ​អ្នក។ រឿង​មួយ​ទៀត​បើ​អ្នក​បាន​ជួប​ក្រមុំ​បរិសុទ្ធ​តាម​ត្រូវ​ការ​ហើយ អ្នក​នឹង​ត្រូវ​អង្គុយ​ខ្វាយ​ខ្វល់​ជានិច្ច​ថា តើ​ពេល​ណា​នាង​នឹងបែក​ចិត្ត​​ឈប់​​សេព​គប់​នឹង​អ្នក?


គិត​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ


  •  កុំ​ឲ្យ​រឿង​នៅ​ក្នុង​អតីតកាល​​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​។
  • កុំ​ឲ្យ​បទ​ពិសោធន៍​នៅ​ក្នុង​អតីតកាល ​​ក្លាយ​ជា​អង្គ​ប្រកបសំខាន់ ​​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​អនាគត​​គូ​ស្រករ​​របស់​លោក​អ្នក។
  • កុំ​ប្រញាប់​វិនិច្ឆ័យ​នា​រី​ភេទ​​លើ​ភាព​បរិសុទ្ធ​ ឬ​មិន​បរិសុទ្ធ​ ដោយ​មិន​បាន​មើល​ឲ្យ​ជ្រៅ។
  • កុំ​ធ្វើ​ខ្លួន​ថា​មាន​សិទ្ធិ​រវីរវល់​នឹង​រឿង​អតីតកាល​របស់​នាង៕
Previous Post Next Post