បម្រាម​២២​ចំណុច​របស់​វិទ្យាល័យ​ ព្រះ​សីហនុ​​ ​អានហើយ​ញាក់​សាច់​

ខេត្តកំពង់ចាម៖ សាលាវិទ្យាល័យ ព្រះសីហនុ ជាសាលារដ្ឋមួយដែលស្ថិតនៅក្នុងទឹកដី នៃខេត្តកំពង់ចាម ថ្មីៗនេះកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដោយនាំគ្នាចែករំលែកពីPageមួយទៅកាន់ Page មួយទៀត មានចំនួនរហូតរាប់រយ Share ដោយគ្រប់គ្នាហាក់មានការចាប់អារម្មណ៍ ជាមួយនឹងបម្រាមដ៏ច្រើនសន្ធឹករបស់សាលាមួយនេះដែលបានបិតនៅតាមជញ្ជាំងសាលា សម្រាប់ឲ្យកូនសិស្សអនុវត្តតាម។
ម្រាមទាំងនោះរួមមាន លាបពណ៌សក់, អាវស៊ិចស៊ី, លាបក្រចក ក្រេម, ទម្លាក់សក់, ហាយឡាយសក់, កាត់សក់ម៉ូដ, សក់វែង, ពាក់មួក, មិនកិបឡេវអាវ, អត់ពាក់ស្លាក, មូរដៃអាវ, ពាក់អាវក្រៅ, ពាក់គ្រឿងអលង្ការ, កាតាបមេតុងទីន, មិនតឺនុយ, សំពត់លើជង្គង់, ខោរខូវប៊យ, ស្បែកជើងចូលបង្គន់, សំលៀកបំពាក់ខុសពណ៌, ជិះកង់ក្នុងសាលា, ……..,បង្ហោះម៉ូតូក្នុងសាលា, និងបង្ករឿងផ្សេងៗ។

យ៉ាងណាមិញ បើគេរាប់ចំនួនទៅឃើញថា បម្រាមទាំងអស់មានរហូតដល់២២ចំណុច ដែលក្នុងនោះមានរូបភាពមួយដែលស្ថិតនៅជួរខាងក្រោម គេពុំឃើញមានសរសេរបម្រាមថាហាមអ្វីនោះទេ ឃើញតែរូបភាពប៉ុណ្ណេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងវិន័យនិងការដាក់ចេញបម្រាមជាច្រើនដូចនេះ គឺជាវិធីសាស្ត្រមួយដែលជួយសាងភាពថ្លៃថ្នូរចំពោះសាលា ក៏ដូចជាសិស្សានុសិស្សទាំងអស់ និងដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំរបស់ក្រសួង ក៏ដូចជារដ្ឋាភិបាលផងដែរ៕

ប្រភព ៖  khmerscoop.com

Previous Post Next Post