ការ​ប្រយុទ្ធ​រវាង​កងកម្លាំង​អ៊ីរ៉ាក់​ និង​ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម

-កងកម្លាំង​អ៊ីរ៉ាក់​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ជាយ​ទីក្រុង Mosul ភាគ​ខាងកើត​កាលពី​ថ្ងៃ​​អង្គារ៍ អំឡុង​ពេល​យុទ្ធនាការ​រយៈពេល​២​សប្ដាហ៍ ដើម្បី​ដណ្ដើម​ការកាន់កាប់​មូលដ្ឋាន​ចុងក្រោយ​របស់​ពួក​ជី​ហាត ក្នុង​ប្រទេស​អ៊ីរ៉ាក់​មកវិញ ដោយ​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​សង្គ្រាម​ក្នុង​ទីក្រុង ។ កាំភ្លើង​ធំ និង​ការវាយប្រហារ​តាម​ដែនអាកាស បាន​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​ទីក្រុង​នេះ ដែល​មាន​ប្រជាជន​១,៥​លាន​នាក់​បន្ត​រស់នៅ​ទីនោះ ហើយ​ពលរដ្ឋ​នៅ​ភាគ​ខាងកើត​នៃ​តំបន់ al-Quds បាន​និយាយថា ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​ស៊ុន​នី បាន​វាយប្រហា​រតបត​វិញ​យ៉ាង​ខ្លាំងក្លា ដើម្បី​ដណ្ដើម​ការកាន់កាប់​ពី​យោធា​មកវិញ ។ កងកម្លាំង​អ៊ីរ៉ាក់ កងកម្លាំង​សន្តិសុខ ក្រុម​សកម្មប្រយុទ្ធ​ស៊ី​អ៊ី​ត និង​ឃឺ​ដ peshmerga បាន​វាយ​សម្រុក​លើ​ខ្សែបន្ទាត់​ជួរ​មុខ​ជាច្រើន​កន្លែង ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Mosul ដោយ​មាន​ការគាំទ្រ​ពី​កងកម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​កងកម្លាំង​ដែនអាកាស ។ អង្គភាព​កងកម្លាំង​ពិសេស សម្រុកចូល​ពី​ភាគ​ខាងកើត យ៉ាង​លឿន​បំផុត ។

ពលរដ្ឋ​នៅក្នុង​ទីក្រុង​នេះ​បាន​ប្រាប់​ទៅកាន់ Reuters តាម​ទូរស័ព្ទ​ថា ពួកគេ​បាន​លឺ​សម្លេង​នៃ​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា តាំងពី​ពេល​ថ្ងៃ​លិច ៕


ប្រភព ៖ vd7news.com
Previous Post Next Post