របៀបធ្វើ សណ្តែកដីលីងឆាសាច់មាន់

គ្រឿងផ្សំ
1 សាច់មាន់ ៤០០ក្រាមហាន់ជាដុំៗ
2 សណ្តែកដីលីង ១ចានចង្កឹះ
3 ស្លឹកខ្ទឹម ៣ដើម​ហាន់បញ្ឆិត​ ២ថ្នាំង​ដៃ​
4 ទឹកស៊ុបមាន់ កន្លះចានចង្កឹះ
​5 ស្ករស កន្លះស្លាបព្រាបាយ
6 ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
7 ទឹកស៊ីអ៊ីវខាប់ កន្លះស្លាបព្រាបាយ
8 ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
9 ម្សៅមី ១ស្លាបព្រាកាហ្វេ
10 ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
11 ខ្ញីចិញ្ច្រាំ កន្លះស្លាបព្រាបាយ
12 ម្រេច កន្លះស្លាបព្រាកាហ្វេ
13 ម្ទេសដៃនាងក្រៀម ៥គ្រាប់
14 ប្រេងឆា ២ស្លាបព្រាបាយ
15 ស្រាចិន, ទឹកស៊ីអ៊ីវ, ម្សៅមី(ប្រឡាក់សាច់មាន់ ១មុខបន្តិច)




វិធីធ្វើ
1 ដំបូង​យក​សាច់​មាន់​មក​ប្រឡាក់​ជាមួយ ស្រាចិន, ទឹកស៊ីអ៊ីវ, ម្សៅមីឲ្យ​ចូល​ជាតិ​ប្រហែល ២៥-៣០នាទី។
2 យក​ចាន​មក​លាយ​គ្រឿង​ផ្សំ​ចូល​មាន​ ទឹកស៊ុបមាន់, ស្ករស, ទឹកស៊ីអ៊ីវខាប់, ទឹកស៊ីអ៊ីវ, ប្រេងល្ងរ និងម្សៅមី  កូរវា​ចូល​គ្នា​ឲ្យ​រលាយ​​សព្វ។
3 ដាក់​ខ្ទះ​លើ​ភ្លើង​​យក​ប្រេង​ឆា​ដាក់​ចូល​​ បន្ទាប់​មក​ដាក់​ម្ទេស​ឆាមួយ​ភ្លេត​សិន​ដាក់​ខ្ទឹម​ស ខ្ញី និង​ម្រេច​ចូលឆា​ឲ្យ​ឈ្ងុយ​ដាក់​សាច់​មាន់​ចូល​។
4 ឆា​ឲ្យ​សាច់​រាង​ឆ្អិន​បន្តិច​សិន​ចាំ​ដាក់​គ្រឿង​ផ្សំ​នៅ​ក្នុង​ចាន​ចូល​ឆា​វា​ចូល​គ្នា​​ទាំងអស់ បន្ទាប់​មក​ទើប​ដាក់​ស្លឹកខ្ទឹម ជា​មួយ​សណ្តែក​ដី​លីង​ចូល​ឆា​ម្តង​ទៀតជាការ​ស្រេច៕
Previous Post Next Post