ធ្វើ​ដំណើរ​ទៅ​ឡើង​ត្នោត​ ឃើញ​កាបូប​ ស្មានថា​ជា​របស់​អ្វី​ពេលបើកមើល​ទើបដឹង​


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣វិច្ឆិកា២០១៦នេះ នៅមុខវត្តជន្លង់ម្លូរ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ដោយអ្នកឡើងត្នោតម្នាក់ បានប្រទះឃើញទារិកាអភព្វម្នាក់ ដែលទើបនឹងកើតត្រូវបានគេយកមកវិចខ្ចប់ជាមួយនឹងអាវច្រកកាបូប តែអ្វីដែលគួរឲ្យស្តោកស្តោយនោះ គឺទារិកានោះបានដាច់ខ្យល់ស្លាប់រួចទៅហើយ ។
ប្រភពពីបុរសអ្នកឡើងត្នោតដែលបានប្រទះឃើញទារិកានោះ មានឈ្មោះ រឿន រ៉ន អាយុ៣៧ឆ្នាំ បានរៀបរាប់ឲ្យដឹងមុនពេលកើតហេតុថា គាត់បានទៅឡើងត្នោតដូចសព្វដង នៅពេលដែលឆ្លងកាត់កន្លែងកើតហាតុ ក៏បានប្រទះឃើញកាបូបស្ពាយពណ៌ផ្កាឈូមួយ នៅក្បែរគុម្ពព្រៃ គាត់ក៏បានទៅបើកមើល ស្រាប់តែឃើញទារិកាម្នាក់នៅក្នុងនោះ ទើបរាយការណ៍ទៅអាជ្ញាធរតែម្តង។
បន្ទាប់ពីបានទទួលដំណឹងនេះ កម្លាំងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានរៀបចំសពទារិកាខាងលើតាមប្រពៃណីខ្មែរ រីឯប្រជាពលរដ្ឋក៏បានឧទ្ទិកុសលឲ្យសពទារិកានោះ បានទៅកាន់សុខគតិភព កុំឲ្យជាតិក្រោយកើតមកជួបម្តាយបែបនេះទៀត៕






ប្រភព ៖ vd7news.com
Previous Post Next Post