ក្មេងស្រីម្នាក់បានដួលស្លាប់ដោយមិនដឹងមូលហេតុ ក្រោយមកទើបដឹងមកពីញ៉ាំបង្គារ

ប្រទេសចិន៖ ក្មេងស្រីជាជនជាតិចិនម្នាក់បានស្លាប់ដោយមិនដឹងមូលហេតុ ក្រោយមក ទើបដឹងថា បណ្តាលមកពីញ៉ាំបង្គារ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុនាងចាប់ផ្តើមចេញឈាមតាមច្រមុះភ្នែកហើយនិងត្រចៀក នៅទីបញ្ចប់បានស្លាប់ក្នុងរយះពេលត្រឹមតែមួយយប់ប៉ុននោះ ដោយពុំមាននណាម្នាក់បានដឹងនោះឡើយ។

ហេតុការណ៏នេះបានកើតឡើងនៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិន ។ បើតាមការចុះស៊ើបអង្កេតជាបឋមបានអោយដឹងថា នាងបានស្លាប់ដោយសារតែនៅក្នុងខ្លួននាងមានជាតិអាសេនិច។ លោកវេជ្ជៈបណ្ឌិតខាងវេជ្ជៈសាស្ត្រ ត្រូវបានគេអញ្ជើញមកអោយចូលរួមការធ្វើកោសល្យវិច្ឆ័យនេះ ដែរ ហើយបន្ទាប់លោកបានពិសោធន៏ទៅលើក្រពះរបស់នាង ត្រឹមតែរយៈពេលមួយម៉ោងកន្លះអាថ៌កំបាំងមួយនេះត្រូវបានទម្លាយ។

ករណីស្លាប់នេះមិនមែនជាការធ្វើអត្តឃាតឬ ការធ្វើឃាតអ្វីឡើយ ប៉ុន្តែបញ្ហានោះគឺដោយសារក្មេងស្រីរងគ្រោះជាមនុស្សដែលចូលចិត្តញ៉ាំអាហារដែលសំបូរទៅដោយវីតាមីនC ជាប្រចាំ ហើយនៅយប់កើតហេតុនាងបានបរិភោគបង្គាជាច្រើន។
បើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chicago បានរកឃើញថា នៅក្នុងបង្គា បានផ្ទុកទៅដោយសារ សារធាតុប៉ូតាស្យូម ដែលវាមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកញ៉ាំនោះទេ តែ នៅពេលដែលវាលាយឡំជាមួយនឹងវីតាមីន C វាបានបង្កើតជាប្រតិកម្មគីមីហើយក្លាយជាថ្នាំពុលតែម្តង។ ប្រតិកម្មគីមីនេះ វាអាចបណ្តាលឲ្យប៉ះពាល់ទៅលើបេះដូង, ថ្លើម, តម្រងនោម, ស្ទះពោះវៀន ជាដើម។

ទោះជាយ៉ាងណាក៏ដោយ យើងគួរប្រុងប្រយត្ន័នៅក្នុងការបរិភាគអាហារដែមានផ្ទុកវីតាមីនC លាយជាមួយបង្គា ព្រោះវាអាចបណ្តាលឲ្យយើងមានគ្រោះថ្នាក់ដល់ស្លាប់បាន។

ប្រែសម្រួលពី៖ justnaturallife
ប្រភព ៖ khmerwonder.net
Previous Post Next Post