ប្រើរូបមន្តមួយនេះ សក់ស្តូវ​នឹងប្រែ​មកជា​ខ្មៅយ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត


មានមនុស្សជាច្រើន តែងតែ​ទិញ​ថ្នាំលាប​ដើម្បី​បំបាត់​សក់ស្កូវ ប៉ុន្តែ​ផលិតផល​ទាំងនោះ​អាចលាក់​បាំងភ្នែក​របស់​អ្នកដទៃ​បានតែ​មួយ​រយៈប៉ុណ្ណោះ។

ដូច្នេះអ្នកគួរតែស្វែងរកដំណោះស្រាយ​បែប​ធម្មជាតិ​វិញ ព្រោះវា​មិន​ចំណាយ​ប្រាក់ច្រើន ហើយ​អាច​រក្សា​ពណ៌សក់​របស់អ្នក​ឱ្យខ្មៅ​បានយូរ។ រូបមន្ត​បែប​ធម្មជាតិ​មួយនេះ​ត្រូវបាន​គេទទួល​ស្គាល់ថា ពិតជា​មាន​ប្រសិទ្ធិភាព​ខ្លាំងបំផុត​ក្នុងការ​ព្យាបាល​សក់ស្កូវ។

ការរៀបចំ
  • យកដំឡូង ៥ មើម (ដំឡូងបារាំង) បកយកតែ​សំបក​ដាក់​នៅក្នុង​ឆ្នាំង​តូចមួយ រួចចាក់​ទឹកចូល។
  • បន្ទាប់មកដាំវាឱ្យពុះ សូមបន្ថយ​ភ្លើងតិច​រំងាស់​វាឱ្យបាន ៥នាទី។
  • លើកល្បាយនេះចុះឱ្យត្រជាក់ ត្រូវកូរវាឱ្យនៅរាវ (កុំឱ្យគោកទឹក)។
  • បន្ទាប់មកបន្ថែប្រេង ផ្កាឡាវេនឌ័រ ពីរបីដំណក់ ដើម្បីឱ្យ​មានក្លិនល្អ។
  • ចាក់ល្បាយនេះទុកនៅក្នុង​កែវ​កញ្ចក់​មួយ រួចគ្រប់​វាឱ្យជិត។
របៀបប្រើ
  • បន្ទាប់ពីជម្រះស្បែកក្បាលជាមួយនឹង​សាប៊ូ​រួចហើយ អ្នកត្រូវ​ម៉ាស្សា​ស្បែក​ក្បាល​ជាមួយ​ល្បាយនេះ​ឱ្យសព្វល្អ។
  • បន្ទាប់មក​ត្រូវទុក​ឱ្យស្ងួត​កុំទាន់​លាង​វាចេញ​ឱ្យសោះ។
ប្រសិនបើអ្នកមានបញ្ហាជាមួយនឹង​សក់ស្កូវ​មុនវ័យ ប្រើ​រូបមន្ត​ធម្មជាតិ​មួយនេះ​ពិតជា​អាច​ជួយ​លោក​អ្នកបាន។ ម្យ៉ាង​ទៀត​អ្នក​ត្រូវអនុវត្ត​វិធីមួយនេះ​ឱ្យបាន​រៀង​រាល់ថ្ងៃ៕
ប្រភព ៖ news.camlocation.com
Previous Post Next Post