១​យប់​ទល់​ភ្លឺ​រួមរ័ក​គ្នា​៣​ដង ព្រឹក​ឡើង​ស្រាប់តែ​...

ខេត្តកណ្ដាល ៖ គូស្នេហ៍​អនីតិជន​មួយគូ​បាន​​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ជា​មួយ​គ្នា​មួយ​យប់​ទល់​ភ្លឺ និង​បាន​រួមរ័ក​គ្នា​បាន​សម្រេច​ចំនួន​៣​ដង​ទៀត លុះ​ព្រឹក​ឡើង​ពេល​ទៅ​រក​ការងារ​ធ្វើ​​ស្រាប់​តែ​ត្រូវ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​មហាលាភ ស្ថិត​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។



ប្រភព​ពី​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប្រុស ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ជាង​ជួសជុល​ម៉ូតូ ។ ចំណែក​ក្នេ​ង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ រស់នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។






ប្រភព​បន្ត​ថា កន្លង​មក​ក្មេង​ស្រី​រង​គ្រោះ និង​ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​រយ​:​ពេល​ប្រហែល​១​ឆ្នាំកន្លះ​ហើយ ដោយ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ជាប់​កន្លែងធ្វើការ​របស់​ជនសង្ស័យ ប៉ុន្តែ​មិន​ដែល​ដើរ​លេង​ជាមួយ​គ្នា​ទេ ទើបតែ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ជនសង្ស័យ​ណាត់ជួប​គ្នា​នៅ​មុខ​សាលា​អន្តរ​ទ្វីបអាមេរិក​កាំ​ង​ក្បែរ​រង្វង់​មូល​ព្រះ​នរាយណ៍ ហើយ​បាន​ដើរ​លេង​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​ជាមួយ​គ្នា រួច​ក៏​ចូល​ទៅ​ដេក​រួម​ភេទ​ជាមួយ​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​មហាលាភ​រហូត​បាន​សំរេច​៣​ដង និង​ដេក​នៅ​ទីនោះ​រហូត​ទល់​ភ្លឺ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៧​ព្រឹក​ទើប​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅផ្ទះ​អ៊ុតសក់​ស្ថិត​នៅ​ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​បាត់​កូន​មិនឃើញ​ទៅ​ផ្ទះ​វិញ អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​តា​ខ្មៅ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​តា​ខ្មៅ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​បាន​សំរេច​ចំនួន​៣​ដង​នៅផ្ទះ​សំណាក់​ខាងលើ​ពិតប្រាកដ​មែន ព្រោះតែ​ខ្លួន​ស្រឡាញ់​គ្នា ពុំ​មានការ​បង្ខិតបង្ខំ​ឡើយ ៕
ប្រភព ៖ khmerload.com
Previous Post Next Post