កំពូល​អាហារ​ទាំង ៥ ​បន្ថយ​ហានិ​ភ័យ​ជម្ងឺ​មហារីក​សុដន់ ​ល្អបំផុត​សម្រាប់​ស្ត្រី


នៅលើពិភពលោកយើងនេះ ​មានស្រ្តី​ជាច្រើន​បាន​ស្លាប់​ដោយ​តែសារ​ជម្ងឺ​មហារីក,​ ការ​ស្រាវ​ជ្រាវថ្មី​មួយ​បាន​បង្ហាញ​ឱ្យដឹងថា​ ជម្ងឺ​មហារីក​សុដន់​ត្រូវបាន​រារាំង​ដោយ​របប​អាហារ​មួយ​ចំនួន​ ដែល​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​ជម្ងឺ​មហារីក​សុដន់​បាន។

នេះបើយោងតាមអ្នកស្រី Cheryl L, លោក​វេជ្ជបណ្ឌិត ​ផ្នែកថ្នាំ​បង្ការ​នៅឯ​សកលវិទ្យាល័យ​កាលីហ្វញ៉ា,​ ទីក្រុង San Diego, និង​សាលា​វេជ្ជសាស្ត្រ​បាន​បញ្ជាក់ថា ​"ស្រ្តីម្នាក់​អាចកាត់​បន្ថយហានិ​ភ័យ​នៃជម្ងឺ​មហារីក​របស់នាង​បាន ​២ ភាគ ៣ ​ជាមួយ​អាហារ​រូបត្ថម្ភល្អ ​និងការ​គ្រប់គ្រង​ទម្ងន់ឱ្យ​មាន​តុល្យភាព”។

ទោះបីជាការរកឃើញ​រោគ​សញ្ញា​ដំបូង និង​វេជ្ជសាស្ត្រ​ការពិនិត្យ​ជម្ងឺឱ្យ​បាន​ទៀតទាត់ ​គឺមាន​សារៈ​សំខាន់​សម្រាប់​លទ្ធផល​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ជោគជ័យ​។ ការបន្ថែម​របប​អាហារ​របស់អ្នក​ជាមួយនឹង​អាហារ​ដែល​បាន​រៀបចំ​សម្រាប់​ ប្រយុទ្ធ​ប្រឆាំង​ការ​ចាប់ផ្ដើម​នៃ​ជម្ងឺ​មហារីក​ដ៏សាហាវនេះ។

អាហារខាងក្រោមនេះ ត្រូវបាន​គេរកឃើញ​ថាមាន​ប្រយោជន៍​សម្រាប់​ការ​ការពារ​ការ​កើត​ជម្ងឺ​មហារីក​សុដន់បាន។

១. ប្រេងអូលីវ
យោងតាមការស្រាវជ្រាវថ្មីដែលបាន​ចេញ​ផ្សាយ​នៅក្នុង​ការសែត JAMA Internal Mediacine ​បានឱ្យ​ដឹងថា ​ការ​បន្តែម​ប្រេង​អូលីវ​នៅក្នុង​របប​អាហារ ​ពិតជា​អាច​កាត់​បន្ថយ​ហានិ​ភ័យនៃ​ការវិវត្ត​ទៅជា​ជម្ងឺ​មហារីក​សុដន់​បាន ​៦២% ​ផងដែរ។ ​ការរួម​បញ្ចូល​ប្រេង​អូលីវ​ធ្វើឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​រំលាយ​អាហារ ​និង​ការពារ​ការ​ចាប់ផ្ដើម​នៃ​ជម្ងឺ​សាហាវនេះ។

២. ត្រី
ជាប្រភេទអាហារល្អនៅលើពិភពលោក ជាពិសេស​ចំពោះ​ត្រីដែល​មាន​កម្រិត​ខ្ពស់​នៃអាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ​បាន​បង្ហាញ​ឱ្យឃើញពី​ប្រសិទ្ធភាព​ជាក់​លាក់​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​ នៃ​ជម្ងឺ​មហារីក​សុដន់ ​នៅក្នុង​ការ​សិក្សា​ថ្មីមួយនេះ។ ​ការ​ទំលាប់​បរិភោគ​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣​ គឺជា​ការល្អ​ជួយ​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​នៃជម្ងឺ​មហារីក​សុដន់​ដល់ទៅ ​២០%។

៣. កាហ្វេ
ការទទួលទានកាហ្វេ ២ កែវក្នុងមួយថ្ងៃ អាច​បន្ថយ​ហានិភ័យ​នៃជម្ងឺ​មហារីក​សុដន់ ៥០% ​បើយោង​តាមការ​សិក្សា​ស្រាវជ្រាវ​ដោយ​ជម្ងឺ​មហារីក​សុដន់ថ្មីនេះ។ ​ក្រុមអ្នក​សិក្សា​ស្រាវជ្រាវ​បានរក​ឃើញថា ​ការ​ទទួលទាន​កាហ្វេ​អាច​រារាំង​ដល់ការ​កើតឡើង​សាច់ដុំ​មហារីក​បានរួច​ទៅហើយ។​ ចំពោះស្ត្រី​ដែល​ទទួល​ការព្យា​បាល​ដោយ​ប្រើថ្នាំ ​Tamoxifen, ​ការ​ព្យាបាល​ដោយ​ប្រើអ័រម៉ូន​​ដែល​ជាថ្នាំ​ដែល​ល្អបំផុត ​ចំពោះ​ស្រ្តីណា​ដែលមិន​ទាន់​អស់រដូវ ​ហើយ​ជាធម្មតា​ត្រូវការ​រយៈពេល ​៥ ឆ្នាំ  ​ឬយូរ​ជាងនេះ ​បន្ទាប់​ពីការ​ព្យាបាល​ជម្ងឺ​មហារីក​សុដន់។

៤. សណ្ដែកស្ងួត
សារធាតុប្រឆាំងអុកស៊ីតកម្ម និង​សារធាតុ​ចិញ្ចឹម​នៅក្នុង​សណ្ដែក​ស្ងួត​បាន​បង្ហាញ​ឱ្យឃើញពី​អត្ថប្រយោជន៍​ចំពោះ​ ការកាត់​បន្ថយ​អត្រា​កើតឡើង​ខ្ពស់​នៃជម្ងឺ​មហារីក​សុដន់។ ​យោងតាម​ការ​ស្រាវជ្រាវនេះ​ ការ​ទទួល​ទាន​សណ្ដែក​ស្ងួត​នៃជាតិ​សរសៃ ​១០ ក្រាម​ជាប្រចាំថ្ងៃ ​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​ជម្ងឺ​មហារីក​សុដន់ ៧%។ ​លើស​ពីនេះ​ទៅទៀត ​លក្ខណៈ​សម្បត្តិ​ប្រឆាំង​រោគ​មហារីក​ក៏មាន​នៅក្នុង​ បន្លែក្រៀម, ​សណ្ដែក​បារាំង, ​ស្រូវសាឡី​ផងដែរ។

៥. ផ្លែវ៉លណាត់ (Walnut)
យោងតាមការសិក្សាថ្មីនេះ ការបរិភោគ​ផ្លែឈើនេះ ក៏បាន​ជួយ​ដល់ការ​រារាំង​ការ​អភិវឌ្ឍ​នៃជម្ងឺ​មហារីក​សុដន់​បានដែរ។ ​វាជា​សារ​ធាតុគីមី​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម, ​វីតាមីន E, ​មេឡានីន ​ជួយដល់​ការ​ករកើត​ជម្ងឺ​មហារីក​ក្នុង​កម្រិត​មួយ​យឺតបំផុត។ ​ការ​បរិភោគ​ផ្លែវ៉លណាត់ ​៥០ ក្រាម​ក្នុង​មួួយថ្ងៃ ​អ្នកនឹង​បានផ្ដល់​ឱ្យ​រាង​កាយ​របស់អ្នក​ជាមួយ​ធាតុ​ប្រឆាំង​គ្រប់គ្រាន់ ​ដើម្បី​បញ្ឈប់​ការអភិវឌ្ឍ​នៃជម្ងឺ​ហារីក​សុដន់នេះ៕

ប្រភព ៖ news.camlocation.com
Previous Post Next Post