មើលហើយរំជួលចិត្តជំនួសអ៊ុំប្រុស! ប្រាក់ខែដំបូង កូនមានតែប៉ុណ្ណឹង កូនសន្យាថាខែក្រោយកូននឹងនាំប៉ាទៅហូបនៅកន្លែងទំនើបៗ

កាលពីពេលថ្មីៗនេះមានការបង្ហោះ និង ស៊ែរតៗគ្នាពីរូបថតពីរសន្លឹក រូបថតមួយសន្លឹកឃើញលោកពុករបស់ម្ចាស់រូបថតហូបគុយទាវ និងមានទឹកក្រឡុកទៀតផង ហើយរូបថតទីពីរឃើញមានលុយចំនួន ១៣១ ដុល្លារ និងលុយខ្មែរ ៨ពាន់រៀល ហើយគាត់បានបង្ហោះថា” ប្រាក់ខែដំបូង កូនមានតែប៉ុណ្ណឹងកូនសន្យាថាខែក្រោយកូននិងនាំប៉ាទៅហូបនៅកន្លែងទំនើបៗ” ។


រូបពីរសន្លឹកនេះធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏មានការកោតសរសើរចំពោះម្ចាស់រូបដែលគាត់ជាកូនកត្តញ្ញូ និងមានបងប្អូនខ្លះនៅក្នុងហ្វេសបុកនិយាយថា រំជួលចិត្តជំនួសប៉ាបងប្រុស ហើយនឹងមានមតិខ្លះនិយាយថាប្រាក់ខែតិចឬច្រើនមិនសំខាន់ អ្វីដែលសំខាន់គឺភាពកត្តញ្ញូពេលបានប្រាក់ខែនឹកឃើញឪពុក។ ជាចុងក្រោយខ្មែរណូតសូមសរសើរទឹកចិត្តបងប្រុស និងជួូនពរឲ្យបានប្រាក់ខែកាន់តែច្រើន៕ ប្រភពរូបភាព៖ TyRak MaNit NaRak  ប្រភព ៖ komsan.khmer-note.com


Previous Post Next Post