អត្ថប្រយោជន៍ហួស​ស្មាន បានពី​ការ​បឺតមាត់​ដែល​អ្នកមិន​ធ្លាប់ដឹង!

ប្រសិន​បើបុរសៗ​ចង់​បាន​អាយុ​វែង ត្រូវ​ថើប​មាត់​ភរិយា​ខ្លួន​ឯង​នៅ​ពេល​ព្រឹកជា​រៀង​រាល់​ថ្ងៃ។ ព្រោះ​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា៖ ប្រសិន​បើ​ការ​បង្ហាញក្តី​ស្រលាញ់​មាន​ចំពោះ​គ្នា​ជា​ញឹក​ញាប់ បុរសៗ​នឹង​អាច​កើន​អាយុ​បាន ៥ ឆ្នាំ។ ក្រៅ​ពីនេះ​ក៏មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន និង​ការ​ស្ទង់​ស្ថិ​តិ​អំពី​ការបឺត​មាត់ ថ្នាក់​ថ្នម​រវាង​ស្វា​មី និង​ភរិយា​ផង​ដែរ។

បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​
អក្សរ X ជានិមិត្តសញ្ញា​សម្រាប់​ការ​បឺត​មាត់ ហើយ​ក៏​ជា​សញ្ញា​ផ្ញើ​ទៅ​កាន់​គូស្នេហ៍ដែរ។ ប៉ុន្តែ​ប្រភព និង​អត្ថន័យ​ពិត​នៃអក្សរ X នេះ​មិន​សូវ​មាន​គេ​ស្គាល់​ទេ។ យោង​តាម​អ្នក​ប្រវត្តិ​សាស្ត្រ បាន​និយាយ​ថា៖ មនុស្ស​ពី​មុន​ភាគ​ច្រើន​មិន​ចេះ​អាន និង​សរសេរ ដូច្នេះ​ពួក​គេ​ប្រើ​អក្សរ X ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក។

ការបឺតមាត់ត្រូវប្រើ​ចលនា​សាច់ដុំ​ច្រើន
អ្នក​ស្រាវ​ជ្រាវ​ពីសាក​លវិទ្យា​ល័យ​ចក្រភព​អង់​គ្លេស​បាន​ឱ្យ​ដឹង​ថា៖ ការ​បឺត​មាត់​រ​បស់​គូស្នេហ៍​ទាក់​ទង​នឹង​សាច់​ដុំ​ជុំ​វិញ​មាត់។ ការ​បឺត​មាត់​សរុប​មាន ១៤៦ ប្រភេទ រួម​មាន​សាច់​ដុំ​លើ​មុខ ១២ ប្រភេទ ហើយ​សាច់​ដុំ​នៃការ​ឱប​មាន ១១៣ ប្រភេទ។

ការបឺតមាត់ជួយពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ សម្រក​ទម្ងន់
បើ​យោង​តាម​អ្នក​ជំនាញ​បាន​ឱ្យដឹង​ថា ការ​បឺត​មាត់​អាច​ជួយ​ដល់​ចំហេះ​អាហារ, ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​, ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការ​ពារ​ការ​ពុក​ធ្មេញ​ថែម​ទៀត៕
ប្រភព ៖ news.camlocation.com
Previous Post Next Post