ដោយសារហាងគុយទាវ មិនអោយធ្វើរោងបុណ្យសព នៅមុខហាងគេរកស៊ី ទើបសម្រេចចិត្តធ្វើរោងមុខហាងចនច័ន្ទលក្ខិណា

រឿងរ៉ាវថ្មីមួយទៀតដែលគេចែកចាយតគ្នាពេញបណ្តាញសង្គម Facebook ដោយសារតែ មានបុណ្យសពមួយដែលផ្ទះសពនៅជាន់លើ ហើយសង់រោងនៅខាងក្រោម ដោយសុំអ្នកជិតខាង ដើម្បីទទួលភ្ញៀវនិងញាតិជិតឆ្ងាយ ដែលមកចូលរួមបុណ្យសព។ ប៉ុន្តែអ្វីដែលម្ចាស់បុណ្យ ហួសចិត្តនោះគឺ ពួកគាត់មិនអាចសុំម្ចាស់ហាងគុយទាវមួយកន្លែងនៅម្តុំសាលាសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម ដើម្បីសង់រោងបានទេ ដោយគេមិនអោយគាត់សងរោងជាដាច់ខាត ព្រោះរំខានការរកស៊ី របស់គេ។

  ក្នុងនោះដែរ ម្ចាស់បុណ្យ ក៍បានធ្វើរោងនៅមុខហាងកែសម្ផស្សរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងជើងចាស់មួយរូប វិញដោយគាត់មិនបានហាមឃាត់ម្ចាស់បុណ្យនោះឡើយ ព្រោះថា បុណ្យសព មិនអាចខកខាន បាននោះទេ។ ហើយអ្នកនាង ចន ច័ន្ទលក្ខិណា ក៍បានរៀបរាប់នៅលើ Facebook ខ្លួនថា៖ “ហុឹមខ្ញុំសូមចូលរួមសោកស្តាយផង មើលទៅមីងស្លូតណាស់ !!! ឃើញមានរឿងផុស Facebook 2ថ្ងៃហើយ ខ្ញុំក៏មិនដឹងត្រូវនិយាយយ៉ាងម៉េចដែរ មានតែពួកយើងនាំគ្នាស្ងប់ស្ងាត់ទៅ ខ្ជិលមាត់ខ្ជិលកអីដើម្បីអោយវិញាណក្ខ័នអ្នកស្លាប់គាត់ទៅអោយបានស្ងប់ចិត្ត កុំអោយគាត់វិលវល់អី !!!”



 ទោះជាយ៉ាងណាក្តីករណីមួយនេះ ម្ចាស់ហាងគុយទាវមួយនោះ មិនមានការបកស្រាយអ្វីឡើយ ប៉ុន្តែគេសង្កេតឃើញថា មានមហាជនជាច្រើន នាំគ្នារិះគន់ ចំពោះម្ចាស់ហាងគុយទាវនោះខ្លាំង ដែលមិនចេះអនុគ្រោះដល់អ្នកជិតខាង។ តើប្រិយមិត្តយល់យ៉ាងណាដែរ?


ប្រភព ៖ komsan.khmer-note.com
Previous Post Next Post