លោក ហង់ ជួន ណា​រ៉ុ​ន ប្រឡង​ជាប់​ខ្សែក្រវាត់​ខ្មៅ​តេ​ក្វាន់​ដូ​ជា​ស្ថាពរ​

នា​ពិធី​បិទ​ការប្រកួត​ដណ្តើម​ជើងឯក​កីឡា​តេ​ក្វាន់​ដូ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៣០ ខែតុលា លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​សមត្ថភាព​របស់ខ្លួន​ដើម្បី​ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​តេ​ក្វាន់​ដូ​។ ខ្សែក្រវាត់​របស់លោក​ត្រូវបាន​បំពាក់​ដោយ​លោក ឆ​យ យ៉ុង​សុក គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ​ជម្រើសជាតិ​កម្ពុជា​។​


ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បាន​សរសេរ​អបអរសាទរ​រដ្ឋមន្ត្រី​ខ្លួន​ដែល​បាន​ខិតខំ​ព្យាយាម​ហ្វឹកហាត់ រហូត​អាច​ប្រឡង​ជាប់​ឋានៈ​ខ្សែក្រវាត់​ខ្មៅ​តៃ​ក្វាន់​ដូ​ជា​ស្ថាពរ បើទោះបីជា​លោក​មាន​កម្មវិធី​ប្រចាំថ្ងៃ​ដ៏​មមាញឹក​ក៏ដោយ​។​


 ខេមរៈ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ បាន​គូស​សរសេរថា​៖ «​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មិន​ត្រឹមតែ​ដឹកនាំ​វិស័យ​អប់រំ និង​កីឡា​ទេ គាត់​ថែមទាំង​ចូលរួម​អនុវត្ត​ថែមទៀត ។ ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ និង​ក្រុមគ្រួសារ​តេ​ក្វាន់​ដូ មាន​កិត្តិយស​ក្រៃលែង ដែលមាន​ឯកឧត្តម​ជា​រដ្ឋ​ម​ន្រី្ត និង​ជា​ប្រធាន​សហព័ន្ធ​ផង​នោះ​» ។​

ប្រភព ៖ thmeythmey.com
Previous Post Next Post