របៀបធ្វើណែមសាច់ត្រី (ណែមបាត់ដំបង) សូមជួយស៊ែរ ធ្វើញាំទាំងអស់គ្នា!

របៀបធ្វើណែមសាច់ត្រី (ណែមបាត់ដំបង)
គ្រឿងផ្សំ៖
១. ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg
២. ស្ករស ២ស្លាបព្រាបាយ
៣. អំបិល ១ស្លាបព្រាបាយ
៤. រំដេង ៣មើម
៥. ខ្ទឹមស១មើម
៦. ម្ទេស
៧. ស្លឹកកន្ទួត (បើមាន)
៨. ស្លឹកចេក (បើមាន) ទុកខ្ចប់
៩. ថង់ប្លាសស្ទិចទុកច្រក

វិធីធ្វើ៖
១- បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។
២- ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
៣- ទុក២ថ្ងៃ ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕





Previous Post Next Post